លោកស្រី ទ្រី ដាណា សោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំង នៅពេលដែលឮដំណឹងលោកគ្រូ លឹម សាយ ទទួលមរណភាព និងបានចូលរួមរំលែកទុក្ខដល់គ្រួសារនៃ ស ព នូវថវិកាចំនួន
កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ
ដោយលោក វរសេនីយ៍ត្រី លឹម សាយ បានខុសលក្ខណៈបច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រង រ បួស ធ្ងន់ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅ សង្រ្គោះ បន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២:៣០នាទី ទើបអង្គភាពទទួលបានដំណឹងថាលោកវរសេនីយ៍ត្រី លឹមសាយ បាន ព លី ជី វិតទៅហើយ។
ទន្ទឹមនឹងដំណឹងដ៏ ក្រៀម ក្រំ បំផុតនេះដែរ លោកស្រី ទ្រី ដាណា និងស្វាមី បានសម្ដែងនូវការសោក ស្ដាយជាខ្លាំង ចំពោះមរណភាពបាត់បង់នូវធនធានការពារជាតិ គ្រូបង្វឹកដ៏ល្អ មានបទពិសោធន៍ ចំពោះកងយោធពលខេមរភូមិន្ទ។ ក្នុងនោះដែរ លោកស្រី ទ្រី ដាណា ក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារនៃ ស ព នូវថវិកាចំនួន ១,០០០ដុល្លារ និងបានសរសេររៀបរាប់ថា៖«រន្ធត់ចិត្តណាស់ ហើយក៏ សោក ស្ដាយ ខ្លាំងចំពោះធនធានកងទ័ពកម្ពុជា បើក Facebook មកឃើញដំណឹងនេះ លឺប្ដីខ្ញុំថា លោកគ្រូ លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោងជាង ២០ឆ្នាំហើយ បង្ហាត់សិស្សរាប់មិនអស់ តែថ្ងៃនេះនៅកំពង់ស្ពឺ ឆត្រយោងគាត់វេញជាមួយគេ បណ្ដាលឱ្យធ្លាក់ស្លា ប់ សូម រំ លែក ទុក្ខគ្រួសារ ស ព 1000$ សូមឱ្យវិញ្ញាណក្ខន្ធពូ បានទៅកាន់ សុ គ តិ ភព ពិតជាស្ដាយខ្លាំងណាស់»។