លឿនពេកហើយ យុវជនម្នាក់ ត្រូវបានទទួលមរណភាពទាំងវ័យក្មេង ចាកចោលក្រុមគ្រួសារ ដោយសារតែ
ជីវិតសង្ខារមិនទៀងនោះឡើយ ព្រោះថាមនុស្សយើងម្នាក់ៗ នៅលើភពផែនដីមួយនេះ គ្មាននរណាម្នាក់ អាចជៀសផុត ឬគេចផុតពីសេចក្ដី ស្លា ប់ បាននោះទេ។ មនុស្សគ្រប់រូបអាចដឹងពីថ្ងៃចាប់កំណើត ប៉ុន្ដែមិនមាននរណាម្នាក់ អាចដឹងពីថ្ងៃដែលខ្លួនត្រូវចែកឋាននោះឡើយ! គ្រប់ការជួបជុំទាំងអស់ គឺនឹងមានពេលវេលាណាមួុយ ដែលនឹងត្រូវបែកគ្នា ព្រោះនេះ គឺជាច្បាប់នៃធម្មជាតិ បានកំណត់រួចរាល់ទៅហើយ។
ជាក់ស្ដែង កាលពីវេលាម៉ោង ១៖៤០នាទីយប់ ឆ្លងចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ យុវជនម្នាក់មានឈ្មោះ ជា សេងហុង អាយុ២៣ឆ្នាំ បានជួប គ្រោះ ថ្នាក់ ចរា ចរណ៍ (ម៉ូតូបុកជាមួយម៉ូតូ) ដែលបណ្ដាលឲ្យទទួលរងរបួសធ្ងន់ ក្រោយមកក៏ត្រូវបានគេដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យ ព្រះកេតុមាលា (ហៅពេទ្យធំ) ប៉ុន្ដែជាអ កុ សល ដោយសារតែគាត់ទទួលរង របួ សធ្ង ន់ ធ្ងរ ពេក គាត់ក៏បានបាត់បង់ជីវិត នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះដែរ បានកើតឡើង នៅលើផ្លូវបេតុង រាងអក្សរ T ស្ថិតក្នុងសង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Loun ChhengHeang បានបង្ហោះសារមួយឃ្លាថា៖”អ្នកជាមនុស្សដែរស្លូតបូត សុភាពរាបសារ ស្គាល់ចាស់ទុំ អ្នកជាមនុស្សដែរពោរពេញដោយក្តីស្រលាញ់ អ្នកបានលះបង់កំលាំងកាយចិត្តដល់គ្រួសារ បងប្អូន មិត្តភក្តិ នឹងមនុស្សដែរអ្នកស្រលាញ់ ស្នាមញញឹម ភាពស្មោះត្រង់ ការស្រលាញ់ទាំងអស់នេះយេីងនឹងចងចាំទុកក្នុងចិត្តរហូត ជា សេងហុង សុំធ្វេីដំណេីរទៅអោយបានស្ងប់សុខ សុំអោយប្អូនបានទៅកាន់ទីឋានសុខ ហេីយជាតិក្រោយសុំអោយប្អូនអាយុវែង កុំអោយដូចជាតិនេះទៀត កុំព្រួយបារម្មណ៏ ក្រុមគ្រួសារ នឹង មនុស្សជាទីស្រលាញ់ប្អូន ពួកយេីងនឹងជួយមេីលថែជំនួស អរគុណសំរាប់ទឹកចិត្តរបស់ប្អូន បងចងចាំបងប្អូនល្អម្នាក់នេះរហូតទៅ“។