ទប់ទឹកភ្នែកមិនជាប់ទេ បន្ទាប់ពីទទួលដំណឹងស្វាមីទទួលមរណភាព ពេលលោតឆត្រយោងខុសបច្ចេកទេស ភរិយារបស់លោក គ្រូ លឹម សាយ ក៍បានបង្ហោះសារមួយឃ្លាថា
កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី10 វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ
ដោយលោក វរសេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រង រ បួស ធ្ងន់ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅ សង្រ្គោះ បន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២:៣០នាទី ទើបអង្គភាពទទួលបានដំណឹងថាលោកវរសេនីយ៍ត្រី លឹមសាយ បាន ព លី ជី វិតទៅហើយ។
ទន្ទឹមនឹងដំណឹងដ៏ ក្រៀម ក្រំ បំផុតនេះដែរ ភរិយារបស់លោកគ្រូ លឹម សាយ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ស្រីដា បានមានក្តីរន្ធត់ចិត្តជាខ្លាំង និងបានសរសេររៀបរាប់ថា៖«នឹកលោកប្ដីណាស់បងសម្លាញ់ សូមលោកប្ដីទៅអោយសុខណា លោកប្ដីប្រពន្ធស្ដាយចង់រស់នៅជាមួយប្ដីរហូតដល់ចាស់ ប្ដីសន្យាថាមិនអោយប្រពន្ធពិបាកចិត្តទេ តែឥឡូវលោកប្ដីអោយប្រពន្ធពិបាករហូតដោយលោកប្ដីទៅចោលប្រពន្ធមិនបានលាមួយម៉ាត់សោះហ្នឹង»។