បន្ទាប់ពីភ្ជាប់ពាក្យរួច អន្ទិត ប៊ុន សាលួត និងគូដណ្ដឹងដ៏ស្រស់សោភា គ្រោងនឹងរៀបចំពីធីមង្គលការ នៅថ្ងៃទី
ដូចដែរប្រិយមិត្តមួយចំនួនបានទទួលជ្រាបរួចមកហើយ ទាក់ទងនឹងពីធីភ្ជាប់ពាក្យរបស់លោកគ្រូបណ្ឌិត ប៊ុន សាលួត អតីតព្រះមេគណខេត្តឧត្តរមានជ័យ និងជាចៅអធិការវត្តប្រាសាទរាជាសំរោង បន្ទាប់ពីបានលាចាកសិក្ខាបទទេីបតែបានជាងមួយខែរួចមក ក៏បានភ្ជាប់ពាក្យជាមួយកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ ធ្វើឲ្យមានការភ្ញាក់ផ្អេីល ក៏ដូចជាមានចាប់អារម្មណ៍ខ្លាំងពីមហាជន។
គួររំលឹកថា លោកគ្រូបណ្ឌិត ប៊ុន សាលួត និងគូដណ្ដឹង បានរៀបចំពិធីភ្ជាប់កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ នៅផ្សារសំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ហេីយគ្រោងនឹងរៀបចំពិធីមង្គលការនៅពាក់កណ្តាលខែក្រោយនេះ គឺថ្ងៃ៦-៧កេីត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។
ទន្ទឹមនឹងដំណឹងដ៏រីករាយនិងមានជ័យមង្គលខាងលេីនេះ មានប្រិយមិត្ត ក៏ដូចជាមហាជនជាច្រេីនបានសម្តែងនូវក្តីរំភើប និងចូលរួមអបអរសាទរ ព្រមទាំងមានការជូនពរដល់ដល់គូស្នេហ៏មួយគូនេះ ឱ្យជួបតែសំណាងល្អ ទទួលរកសុីមានបាន និងចាប់ដៃគ្នាសាងសុភមង្គលរហូតដល់ចាស់កោងខ្នងរាងៗខ្លួនផងដែរ។