សូមបងប្អូនប្រុងប្រយ័ត្នផង ចោរបានចាក់សោររបងម្ចាស់ផ្ទះពីខាងក្រៅ ហើយធ្វើសកម្មភាពលួចកាច់កម៉ូតូ តែត្រូវបានម្ចាស់ផ្ទះដឹងទាន់ ក៏ហកស្ទុះទៅធាក់ទ្វាររបងផ្ទះ ឡេីងបាក់ត្រចៀកសោរទ្វារ
កាលពីពេលថ្មីៗនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង ខណៈមានចោរ២នាក់បានបំរុងធ្វេីសកម្មភាពកាច់កម៉ូតូមួយគ្រឿងនៅភូមិសន្សំកុសល៥ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌ័មានជ័យ តែសំណាងល្អត្រូវបានបងប្អូនម្ចាស់ម៉ូតូដែលមានផ្ទះនៅជិតទីតាំងនោះឃេីញទាន់។ ក្នុងនោះដែរ បើយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ បញ្ញារិទ្ធ សុក្រឹត្យ ដែលត្រូវជាម្ចាស់ម៉ូតូ បានមានការរៀបរាប់ឲ្យដឹងថា៖
«សូមបងប្អូនមានការប្រុងប្រយ័ត្នអោយបានខ្ពស់ទាំងអស់គ្នា នៅថ្ងៃទី១០ ខែមករា វេលាម៉ោងជិត២រសៀល កណ្ដាលថ្ងៃត្រង់នេះ មានចោរលួចកាច់កម៉ូតូក្មួយប្រុសរបស់ខ្ញុំដែលចតនៅមុខផ្ទះ(ខាងក្រៅរបងផ្ទះ)នាងខ្ញុំ វាសាហាវត្រង់ថាវាបានចាក់កឹបសោររបងផ្ទះរបស់ខ្ញុំពីខាងក្រៅ ហើយក៏ធ្វើសកម្មភាពចាក់កម៉ូតូយកតែម្ដង តែពិតជាសំណាងណាស់ដែលម៉ូតូជាប់សោរក ហើយភ្លាមនោះដែរបងស្រីរបស់ខ្ញុំបានឃើញទាន់ពេល
គាត់ក៏បានស្ទុះហក់ធាក់ទ្វាររបងផ្ទះឡើងបាក់ត្រចៀកសោរទ្វារ វាក៏ភ័យស្លន់ស្លោររត់ចោលស្បែកជើងហក់ឡើងម៉ូតូដែលមានគ្នាវាម្នាក់ចាំនៅខាងមុខផ្លូវ រួចក៏ជិះរត់បាត់ទៅ លើកនេះវាមានសំណាងហើយដែលអ្នកភូមិដេញចាប់វាមិនទាន់នោះ តែបើថ្ងៃក្រោយបើវានៅតែបន្តរហ៊ានធ្វើសកម្មភាពបែបនេះនៅកន្លែងផ្សេងទៀត បើប្រជាជនចាប់បានមិនដឹងថាវានៅមានដង្ហើមបានដកតទៅមុខទៀតរឺក៏អត់ទេ។ ដូចនេះហើយចាប់ពីពេលនេះទៅគឺពួកយើងត្រូវតែប្រុងប្រយ័ត្នអោយបានខ្ពស់បន្ថែមទៀតដើម្បីថែរក្សារការពាររបស់ទ្រព្យរបស់យើងទាំងអស់គ្នារៀងៗខ្លួនអោយបានគង់វង្ស សូមកុំធ្វេសប្រហែសទៀត សូមបងប្អូនមើលភិនភាគលោកចោរដើម្បីអោយបានចាំទុក និងប្រយ័ត្នប្រយែងទាំងអស់គ្នាផង សូមអរគុណ»។
សូមទស្សនាវីដេអូខាងក្រោម