ពេលនេះសមត្ថកិច្ចកំពុងតែធ្វេីការស្រាវជ្រាវ ស្វែងរកជន ស ង្ស័យ ដែលបានធ្វើសកម្មភាពលួចដោះយកកងដៃនិងខ្សែកសិស្សសាលា ដែលគិតជាទឹកប្រាក់ចំនួន
នាយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបកស្រាយទាក់ទងទៅនឹងករណីលួចដោះយកកងដៃនិងខ្សែកសិស្សសាលា ដោយមានខ្លឹមសារដូចតទៅ៖«នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៧និង១៥នាទី នៅចំណុចផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពិតជាមាន ក រ ណី លួងលោមក្មេងស្រីដេីម្បីដោះយកគ្រឿងអលង្កា ជន រង គ្រោះឈ្មោះ ម៉ៅ ម៉ាលីកា ភេទស្រី អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៤ មានទីលំនៅផ្ទះលេខB16 ផ្លូវបេតុង ក្រុមទី០១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ សំភារ:បាត់បង់រួមមានខ្សែក ០១ខ្សែមានតម្លៃ ២៣០ដុល្លា និងកងដៃ ០១កងមានតម្លៃ ១៧០ដុល្លា ។
ដំណេីររឿងហេតុ ៖ កុមារីដែលជាជន រង គ្រោះ បានចេញទៅសាលា ពេលរៀបដេីរចូលទៅថ្នាក់រៀនត្រូវបានស្រ្តីវ័យចំណាស់ម្នាក់ និងកុមារីម្នាក់ដែរមិនស្គាល់បាននិយាយ ល្បួង លួង លោម ឲ្យក្មេងស្រី រង គ្រោះ ចេញមកខាងក្រៅសាលា ហេីយនិយាយ បញ្ឆោត ឲ្យ ក្មេងស្រី រង គ្រោះ ដោះខ្សែកនិងកងដៃដាក់ក្នុងកាបូបខ្លាចគេលួច បន្ទាប់មកស្រ្តីវ័យចំណាស់និងក្មេងស្រីជាបក្សពួកបានធ្វេីសកម្មភាពដោះខ្សែកនិងកងដៃរបស់ក្មេងស្រី ជន រង គ្រោះបានសម្រេច រួចឡេីងជិះម៉ូតូបក្ខពួករបស់ខ្លួនជាបុរសម្នាក់បេីកគេចខ្លួនបាត់ទៅ ។
ក្រោយពេលកេីតហេតុអាណាព្យាបាលរបស់ ជន រង គ្រោះបានទូរស័ព្ទមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ពេលនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុភ្លាមៗ ដេីម្បីបេីកការស្រាវជ្រាវឆែកមេីលរូបភាពកាម៉េរ៉ាសុវត្ថិភាព និងទទួលបណ្តឹងពីអាណាព្យាបាល ជន រង គ្រោះ ។ ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងធ្វេីការស្រាវជ្រាវកំណត់អត្តសញ្ញាណជន ស ង្ស័យ»៕