អ្នកណាយល់អារម្មណ៍មួយនេះ ម្តាយពិកាជើងស្រែកទ្រហោរយំ ជូនដំណើរកូនស្រីជាលើកចុងក្រោយ ដែលបានទទួលមរណភាពទាំងវ័យក្មេង ព្រោះដោយសារតែ
ហ្វេសប៊ុក៖ បេីនិយាយអំពីជំងឺ បា.ក់ ទឹកចិត្ត ឬហៅតាមភាសាអង់គ្លេស (Depression) ប្រិយមិត្តដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជាធ្លាប់បាន ឮពាក្យមួយនេះ ជារៀងរាល់ថ្ងៃរួចមកហេីយ ហេីយក៏ប្រហែលជាគិតថា ជំងឺប្រភេទនេះ គ្រាន់តែជាបញ្ហាតូចតាចគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ មិនដូច្នេះនោះឡេីយ ជំងឺ បា.ក់ ទឹកចិត្ត ជាប្រភេទជំងឺម្យ៉ាង ដ៏កា.ចសា.ហាវ លេីសពីអ្វីដែលយេីងធ្លាប់ដឹង និងឮថែមទៀតផង ប្រសិនបេីយេីងមិនយកចិត្តទុកដាក់ចំពោះវា វានឹងធ្វេីឱ្យបុគ្គលនោះ មានអារម្មណ៍សោកសង្រេងយ៉ាងធ្ងន់ធ្ងរ លែងមានចំណាប់អារម្មណ៍ទៅលេីការរស់នៅប្រចាំថ្ងៃ រហូតអាចឈានទៅដល់ការសម្លា.ប់ខ្លួនឯងក៏ថាបាន។
ជាក់ស្ដែង នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ នារីវ័យក្មេងម្នាក់ មានឈ្មោះ សុខ ស្រីនុត អាយុ២៦ឆ្នាំ មានជំងឺបា.ក់ទឹកចិត្តធ្ងន់ធ្ងរ រហូតធ្វេីឱ្យគាត់សុញគំនិត គិតអ្វីមិនចេញ ក៏បានសម្រេចចិត្ត ធ្វេីអត្ត.ឃា.តសម្លា.ប់ខ្លួន ដោយលេ.បថ្នាំ ដែលជាហេតុ ធ្វេីឱ្យក្រុមគ្រួសាររបស់គាត់ទាំងអស់ មានទុក្ខជាទម្ងន់ និងមានការសោកស្ដាយជាពន់ពេក។ នេះបេីតាមការបញ្ជាក់ចេញពីគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ ម៉ាក់ មុន្នីរតនះ ត្រូវជាមិត្តភក្ដិ នៃ ស.ព។
ក្នុងនោះដែរ បេីយោងតាមរយៈម្ចាស់គណនីហ្វេសប៊ុក ស.ពផ្ទាល់ ដែលមានឈ្មោះ Ah Nuth បានលេីកឡេីង នូវសំណេរមួយឃ្លាថា៖”ម្ចាស់Account នេះបានទទួលមរ ណភាព ហើយ! ពេលវេលាពិតជាលឿនណាស់ មិនគួរណានុតអាយុខ្លី ,គិតខ្លី កើតជាតិណាៗកុំអាយុខ្លីដូចជាតិនេះទៀតសូមអោយស្រីនុតទៅកាន់សុខគតិភព កើតជាតិណាៗសូមអោយជួបតែមនុស្សល្អ ហើយបានទុកម្តាយពិការជើងអោយរស់នៅម្នាក់ឯង ជីវិតពិតជាកំសត់ណាស់ មានតែពីរនាក់ម្តាយកូន ហើយឥលូវកូនទៅបាត់ តើអោយគាត់រស់នៅរបៀបណា បើមានបងប្អូនណាចង់ចូលរួមជាថវិកាតិចក្តីច្រើនក្តី សូមទាក់ទង់ទៅលេខ 069601370នេះជាលេខរបស់ម្តាយគាត់ផ្ទាល់ ឫតាមABA 001155831 PE DYNAសូមអរគុណ”។
សូមទស្សនាវីដេអូខាងក្រោម