កូ.វី.ដ អើយ ឯងសា.ហា.វ ពេកហើយ លោកស្រី ទ្រី ដាណា មើលហើយចង់ស្រក់ទឹកភ្នែក ឡើងឡានទៅ២នាក់តា មកវិញបានតែម្នាក់ឯង ឯយាយមកត្រឹមធាតុ លោកស្រីក៏បានបង្ហោះសារថា
នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ លោកស្រី ទ្រី ដាណា ថៅកែហាងមាសពេជ្រ និងជាម្ចាស់គ្រឿងសម្អាងយីហោម៉ាក់ NNP បានសម្ដែងនូវអារម្មណ៍ដ៏ក្រៀមក្រំយ៉ាងខ្លាំង បន្ទាប់ពីឃេីញទិដ្ឋភាព លោកតាម្នាក់ បានជាសះស្បេីយពីជំងឺកូវីដ១៩ ចំណែកឯភរិយារបស់លោកតាវិញ បែរជាមិនអាចតស៊ូនឹងជំងឺនេះ ក៏បានទទួលមរណភាពតែម្ដង ដោយបន្សល់ទុកត្រឹមតែធាតុមួយកោដ្ឋ ត្រឡប់មកវិញ ទាំងក្ដីសោកសៅ។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានលេីកឡេីង នូវសំណេរមួយឃ្លាថា៖”កូវីដអើយ ឯងសា.ហាវ ពេកហើយ ឃើញគេបង្ហោះ ឡើងឡានទៅ២នាក់តា មកវិញបានតែម្នាក់ឯង ឯយាយមកត្រឹមធាតុ មើលហើយចង់ស្រក់ទឹកភ្នែក សូមឱ្យវិញ្ញាណក្ខន្ធយាយ បានទៅកាន់សុគតិភពកុំបីខាន។
យើងចូលរួមការពារទាំងអស់គ្នា អនុវត្តតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន កុំឱ្យឆ្លងដល់អ្នកផ្ទះឱ្យសោះ អាណិតពួកគាត់ណាស់។ កម្ពុជាយើងនឹងរួចផុតគ្រោះអាក្រក់នេះ កូវីដច.ង្រៃត្រូវតែរលា.យ”។