ទីបំផុត ដេនី ក្វាន់ បានចេញមុខ និយាយបកស្រាយអំពីដំណើររឿង ដែលបានកេីតឡេីងនៅសណ្ឋាគារ សមុទ្រមាស ដែលបានបង្កប់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់របស់នាង
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ កញ្ញា ដេនី ក្វាន់ តារាសម្តែងដ៏សុិ.ច សុី បានបង្ហាញពីការឈឺចាប់ជាខ្លាំង និងបានបង្ហោះសារទាមទាររកយុត្តិធម៌លេីបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីសណ្ឋាគារមួយកន្លែងក្នុងខេត្តព្រះសីហនុ បាន ប ង្កប់ កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់ដែលរូបនាងរួមជាមួយកូនចៅបានទៅសម្រាកនៅទីនោះ ។
សូមជម្រាបថា ហេតុការណ៍ខាងលើនេះ បានកេីតឡេីងតាំងពីខែតុលា ឆ្នាំ២០២០ មកម៉្លេះ តែដោយសាររង់ចាំចំណាត់ការ ទេីបរូបនាងសម្រេចចិត្តមិនទាន់បង្ហោះ រហូតមកដល់ពេលនេះនៅមិនទាន់មានដំណោះស្រាយសមរម្យ ទេីបរូបនាងក៏បានទម្លាយរឿងនេះលេីបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ ក្នុងនោះដែរ កញ្ញា ដេនី ក្វាន់ បានអះអាងថារូបនាងនឹងជួបពិភាក្សាជាមួយមេធាវីរបស់ខ្លួន រិះរកនីតិវិធីតាមផ្លូវច្បាប់ ដើម្បីបានយុត្តិធម៌ដល់ខ្លួន ខណៈដែលសំណុំរឿងដំបូង គឺនាងទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារ និងស្នើឲ្យម្ចាស់សណ្ឋាគារ ដែលជាអនិកជនខ្មែររស់នៅអាមេរិក ទទួលខុសត្រូវមុខច្បាប់។ ខាងក្រោមនេះ គឺជាសំណេររៀបរាប់ទាំងស្រុងរបស់កញ្ញា ដេនី ក្វាន់ ដែលមានខ្លឹមសាររៀបរាប់ទាំងស្រុងថា៖
«ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស (Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់ Hotel លួ ច ប ង្កប់ Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេគឺគ្រប់បន្ទប់ទាំងអស់ក្នុង Hotel នោះ រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ ឆ្នាំ២០២០ ខ្ញុំមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់ Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់ សំណងលុយ១មុឺនដុល្លានេះដូចជាមើលងាយកិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់»។
យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវខាងលេីកំពុងតែមានការផ្ទុះកក្រើករួចមក នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ កញ្ញា ដេនី ក្វាន់ បានចេញមុខឡាយជាវីដេអូនិយាយបកស្រាយ និងរៀបរាប់អំពីដំណើរសាច់រឿងកេីតឡេីងនៅសណ្ឋាគារ សមុទ្រមាស (Gold Sea Hotel) ដែលបានបង្កប់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់។ កុំឲ្យខាតពេលយូរ សូមប្រិយមិត្តទស្សនានូវការឡាយបកស្រាយពីកញ្ញា ដេនី ក្វាន់ ដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម