ដោយក្តីអាណិត នៅពេលទទួលបានដំណឹងអ៊ំស្រីម្នាក់មាន ជំ ងឺ មហា រី. ក មិនអាចធ្វេីអី្វបាន លោកស្រី ទ្រី ដាណា ក៏បានជូនថវិកាដល់គាត់ចំនួន
ប្រិយមិត្តជាច្រេីនបានស្គាល់រួចមកហើយ ឧកញ៉ា ហុីង បញ្ញារិទ្ធ រួមជាមួយភរិយាលោកស្រី ទ្រី ដាណា ដែលអ្នកទាំងពីរគឺជាម្ចាស់ហាងពេជ្រដ៏មានឈ្មោះល្បី និងជាអគ្គនាយក អគ្គនាយិកាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតគ្រឿងសម្អាងម៉ាក N N P ហេីយអ្នកទាំងពីរក៏ជាសប្បុរសជនដ៏មានចិត្តធម៌ផងដែរ ដែលជានិច្ចកាលតែងតែចុះជួយដល់ប្រជាពលរដ្ឋមួយចំនួនកំពុងមានជីវភាពខ្វះខាតជាហូរហែមិនដែលដាច់នោះឡេីយ។
ជាក់ស្ដែង នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា បានមានក្តីអាណិតអាសូរជាខ្លាំងចំពោះអ៊ំស្រីម្នាក់នៅខេត្តកំពង់ចាម ដែលគាត់មានជំងឺមហារីក ក៏បានចាត់អោយក្រុមការងារនាំយកថវិកាចំនួន ១០០០ដុល្លារ ជូនដល់គាត់ដេីម្បីទុកសម្រាប់ព្យាបាលជំងឺប្រចាំកាយ។ ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានមានការរៀបរាប់ឲ្យដឹងថា៖
«មានជំងឺមានទុក្ខជាប់ខ្លួន ជូនថវិកាគាត់ 1000$ សម្រាប់ព្យាបាលជំងឺ និងស្បៀងមួយចំនួន គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ អ៊ំស្រី ឈួន យ៉ា រស់នៅភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានជំងឺមហារីក មិនអាចធ្វើអីបាន សូម្បីពាក់អាវក៏មិនអាចពាក់បានស្រួលដែរ។ សង្ឃឹមថាថវិកានេះ អាចជួយអ៊ំស្រីបានខ្លះ ជូនពរឆាប់ជាសះស្បើយ»។