ឈប់ ភ័ យ ព្រួ យ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សុខចិត្តរកសុីខាត ដេីម្បីទប់ទល់ការឡើងថ្លៃអង្ករខុសធម្មតា ដោយអ្នកឧកញ៉ាលក់អង្ករមួយបាវ ៥០គីឡូ ត្រឹមតែតម្លៃ
បច្ចុប្បន្នជំងឺ រា ត ត្បាត សកល កូវីដ១៩ កំពុងតែមានចំនួនកេីតឡេីង នៅក្នុងប្រទេសកម្ពុជារបស់យេីង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រហូតរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបិទខ្ទប់ រាជធានីភ្នំពេញ ទាំងស្រុង និងក្រុងតាខ្មៅខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ទន្ទឹមនឹងនេះដែរ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសនៅលេីគណនីហ្វេសប៊ុករបស់ខ្លួន ដេីម្បីសូមទិញអង្គរ ពីរោងម៉ាសុីន កិនស្រូវណាមួយ ក្នុងចំនួនរហូតទៅដល់ ១០០០តោន (១លានគីឡូក្រាម) ក្នុងតម្លៃដើម ដើម្បីទប់ទល់ការឡើងថ្លៃខុសប្រក្រតី រួចអ្នកឧកញ៉ា និងយកមកលក់បន្តវិញ ក្នុងតម្លៃទាប (សុខចិត្តខាត) ដើម្បីជួយសម្រួលដល់បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ។
ក្រោយការប្រកាសមិនបានប៉ុន្មានម៉ោងផង អ្នកឧកញ៉ា ក៏បានប្រាប់ឱ្យដឹង នូវដំណឹងដ៏រីករាយមួយ សម្រាប់ប្រជាពលរដ្ឋថា៖”សូមជួយស៊ែរ អោយពុកម៉ែបងប្អូនឈប់បារម្ភរឿងអង្ករទៀតទៅ ក្រុមហ៊ុន City Rice Import Export Co., Ltd. សម្រេចផ្គត់ផ្គង់អង្ករម្លិះបាយទន់លេខ២ (អូអឹម៥៤៥១) មកផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា 420$ ក្នុងមួយតោន ផ្សារកសិផល ឡេង ណាវ៉ាត្រា លក់ចេញវិញក្នុងតម្លៃ380$ ក្នុងមួយតោន គឺខាត40$ក្នុងមួយតោន ដើម្បីជួយសម្រួលដល់បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ។ មួយបាវ50KG តម្លៃ19$ ស្មើនឹង76000រៀល បងប្អូនអាចកុម្ម៉ង់ទិញបាន ក្នុងមួយគ្រួសារត្រឹមតែ6បាវស្មើនឹង300KG ប៉ុណ្ណោះ ហើយមិនអាចទិញលក់បន្ដទេ។ តំលៃនេះមាននៅតែ ផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា ប៉ុណ្ណោះ។ បើក្រុមហ៊ុនដឹកជញ្ជូនមានចំណាប់អារម្មណ៍ទាក់ទងមក ដើម្បីសហការណ៍ជាមួយផ្សារយើងខ្ញុំ ដឹកជញ្ជូនជូនពុកម៉ែបងប្អូន សូមបងប្អូន Comment លេខទូរស័ព្ទ និងចំនួនអង្ករខាងក្រោម ហើយថ្ងៃទី20ពេលរសៀល ក្រុមកាងារនិងទាក់ទងដឹកជូនពុកម៉ែបងប្អូន”។