សូមចូលរួមសោកស្តាយផង តារាកំប្លែង និងជាតារាចម្រៀង លោក អៀង ចេនឡា ត្រូវបានទទួលមរណភាពហើយ គឺដោយសារតែ
បាត់បង់ធនធានមនុស្សម្នាក់ទៀតហើយ លោក អៀង ចេនឡា គឺជាសិល្បករជើងចាស់ដែលជាតារាចម្រៀង និងតារាកំប្លែង បានទទួលមរណភាពហេីយដោយរោគាពាធ។ នេះបេីយោងតាមការបង្ហោះចេញពីគេហទំព័រផេកហ្វេសប៊ុកលោក អុឹម ជីវ៉ា នៅមុននេះបន្តិច នាយប់ថ្ងៃច័ន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
ប្រភពដដែលខាងលើបានមានការបញ្ជាក់ឲ្យដឹងថា៖«R.I.P តារាចំរៀងនិងកំប្លែង លោក អៀង ចេនឡា ទទួលមរណភាពហើយ ដោយសារជំងឺរលាកស្រោមខួរ ស ព តម្តល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។