ក្រោយពីលោក ឌួង ឆាយ ចេញវីដេអូគាស់កកាយរឿងឡើងវិញ ស្រាប់តែពេលនេះ អ្នកនាង ដេត ម៉ាលីណា បានទម្លាយនូវវីដេអូថ្មីមួយទៀតរបស់លោក ឌួង ឆាយ ដោយភ្ចាប់សាររៀបរាប់ថា
ដូចប្រិយមិត្តបានជ្រាបមកហើយ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឌួង ឆាយ ធ្វើការឡាយវីដេអូសូមទោសជំនួសលោកប៉ារបស់ខ្លួន និងនិយាយរឿងរ៉ាវកើតឡើងទាំងអស់ជុំវិញរឿងគ្រួសារ។ ហើយលោក ឌួង ឆាយ ក៍បាននិយាយរឿងរ៉ាវទំនាស់ជាច្រើនរវាងលោក និងអតីតភរិយារបស់លោក ដោយមកដល់ពេលនេះមិនទាន់ដោះស្រាយចប់នៅឡើយនោះទេ។
ដោយឡែកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ អតីភរិយារបស់លោក ឌួង ឆាយ ក៏បានបង្ហោះវីដេអូ បង្ហាញពីសកម្មភាពលោក ឌួង ឆាយ ជិះឡានស្ព័រ រ៉ូសំលេងឡានខ្លាំងៗនៅមុខផ្ទះ ព្រមទាំងបង្ហាញសារឆ្លើយឆ្លងមួយចំនួន ដោយក្នុងវីដេអូនោះ អ្នកនាង ដេត ម៉ាលីណា បានភ្ចាប់សារបែបនេះថា៖ «ជំរាបសួរពូមីងបងប្អូនទាំងអស់គ្នាជាដំបូងនាងខ្ញុំសូមធ្វេីការអភ័យទោសទុកជាមុន ថ្ងៃនេះខ្ញុំសូមលាតត្រដាងអ្វីដែលនាងខ្ញុំនិងកូនបានលាក់ទុកព្រោះមិនចង់មានរឿងអាស្រូវម្តងហេីយម្តងទៀតប៉ុន្តែអ្នកឯងមិនដែលអោយខ្ញុំរស់នៅជាមួយកូនបានសុខទេហេីយត្រូវរស់នៅក្នុងការភ័យខ្លាច អំណាច និងទង្វេីដ៏សាហាវគ្មានខ្លាចញញេីតច្បាប់សោះ តេីពេលណាទេីបអ្នកឯងអោយខ្ញុំនិងកូនរស់នៅបានសុខឈប់លឺឈប់ឃេីញការគំរាមកំហែងពីមនុស្សប្រុសអន់ចារឹកដូចអ្នកឯងទៀតខ្លួនឯងជាពស់ទេតែដេីរនិយាយប្រាប់គេថាខ្ញុំជាអ្នកចឹកលុយមិនដែរជួយចិញ្ចឹមកូនទេខ្ញុំខំប្រឹងរកសុីចិញ្ចឹមកូនត្រុកត្រុករាល់ថ្ងៃឥឡូវបែរជាថ្ងៃទី 16.02.2022 នៅមកឡាយដៀលខ្ញុំទៀតបេីមនុស្សប្រុសពិតគេមិនប្រេីពាក្យសំដីមេីលងាយមនុស្សស្រីដែលជាភេទដូចម្តាយអ្នកឯងទេ កុំបញ្ចេញចរឹកពិតអោយគេដឹងច្រេីនពេកហេីយកុំដេីរលាបពណ៍អោយគេ
ហេីយនិយាយឡេីងគ្រប់ពាក្យសុទ្ធតែស្រលាញ់កូនណាស់មិនចង់អោយកូនមានបញ្ហាសតិអារម្មណ៍ប៉ុន្តែអោយតែពេលមកជួបកូនម្តងៗតែងតែប្រេីពាក្យសំដីនិងទង្វេីមិនល្អនៅនិងមុខកូនហេីយនិងនាងខ្ញុំមានដូចជាជាន់រោទ៍ឡាននិងស្រែកជេរខ្ញុំដូចសត្វធាតុពាក្យដែលមនុស្សប្រុសផ្សេងគេមិនហ៊ានប្រេីចំពោះមនុស្សស្រីហេីយតែងតែធ្វេីរាល់ពេលមកយកកូនទៅលេងជារៀងរាល់អាទិត្យធ្វេីអោយកូនខ្ញុំភិតភ័យយំខ្លាចគ្នានៅតូចអាយុ2ឆ្នាំជាង សូម្បីតែខ្ញុំអាយុច្រេីនក៏ខ្លាចនិងទង្វេីអាក្រក់របស់អ្នកដែលកុំថាកូននៅតូចគ្នាមិនដឹងអី ហេីយបែរជាមកចោទប្រកាន់ថាខ្ញុំទៅជាអ្នកបង្រៀនកូនអោយធ្វេីអញ្ចឹងទៅវិញ ខ្ញុំសូមខ្លាចការលាបពណ៍និងពាក្យកុហកបោកប្រាស់របស់នាក់នៅលេីបណ្តាញសង្គមរបស់អ្នកឯងហេីយមនុស្សប្រុសដូចអ្នកពិតជាពិសពុលណាស់ អស់ពីប្ដឹងរឿងដណ្ដេីមកូនឥលូវមកប្ដឹងចង់បានទ្រព្យកូនៗដែលជាផ្ទះទុកអោយកូននៅ មូលហេតុអ្វីពីព្រោះយេីងបានលែងលះគ្នាដាច់ស្រេចរយះពេល1ឆ្នាំជាងហេីយ ហេីយរឿងទ្រព្យសម្បត្តិរួមគ្នាទៀតដែលបានចាប់ដៃគ្នារកសុីអស់រយះពេល13ឆ្នាំក៍បានបែងចែករួចរាល់ដែរ
ហេីយផ្ទះវីឡានិងក៍បានបែងចែកអោយទៅជាទ្រព្យរបស់កូនដែរហេតុអ្វីក៍អ្នកម្តាយអ្នកឯងមកប្ដឹងទាមទារទ្រព្យសម្បត្តិរបស់កូននិងត្រូវជាចៅរបស់គាត់រឺមួយក៍មិនចង់អោយកូនមានផ្ទះរស់នៅរឺចង់អោយកូនទៅនៅផ្ទះជួលរឺយ៉ាងណាខ្ញុំសុំមិនយល់រឿងទាមទារយកផ្ទះរបស់កូនចង់ទៅលក់ចែកជាពីរជាមួយខ្ញុំហេីយខ្ញុំចង់្របាប់អ្នកឯងថារបស់ដែលខ្ញុំចែកអោយកូនហេីយគឺខ្ញុំមិនប៉ះទេហេីយក៍ខ្ញុំមិនអោយអ្នកឯងមកយកទ្រព្យរបស់កូនខ្ញុំដែរ ហេីយនាងខ្ញុំចង់សួរអ្នកឯងថាមូលហេតុអ្វីបានលេីកយករឿងខ្ញុំមកនិយាយនៅក្នុងការឡាយរបស់អ្នកឯងទៀតទាំងដែលរឿងយេីងបានលែងលះគ្នាចប់សព្វគ្រប់ហេីយ ទាំងដែរអ្នកឯងថានិយាយបកស្រាយរឿងឪពុករបស់អ្នកឯងសោះអត់ចេះអាណិតឳពុកខ្លួនឯងកំពុងមានបញ្ហា បែរជាយកពេលមកឡាយនិយាយអាក្រក់ពីឱពុកខ្លួននិងខ្ញុំអាក្រក់ចោទកុហក ហេីយអ្វីដែរអ្នកឯងនិយាយអំពីខ្ញុំសុទ្ធតែជាពាក្យមិនពិតប្រយត្ន័ទេវតាបរាមុខណាកម្មមិនចាំជាតិក្រោយទេឈប់សាងបាបទៀតទៅកុំអោយថ្ងៃក្រោយគេដៀលកូនថាមា នឪពុកចរឹតមិនល្អតាមតែព្យាបាទម្តាយរបស់គេ អ្នកឯងប្រេីហឹង្សាវៃដុំច្រំធាក់ខ្ញុំរាប់ឆ្នាំមកហេីយខ្ញុំនៅតែលេីកលែងប៉ុន្តែការទ្រាំរបស់ខ្ញុំក៏មានដែនកំណត់ពីព្រោះគិតថាអ្នកនិងកែប៉ុន្តែអ្វីដែលខ្ញុំគិតគឺខុសទាំងអស់ដែរអោយឱកាសអ្នកឯងធ្វេីបាបខ្ញុំរហូតដល់13ឆ្នាំ រស់នៅកាន់តែយូរចរឹកអ្នកឯងក៏កាន់តែកាចសាហាវសូម្បីតែលែងលះគ្នាដាច់ស្រេចហេីយក៏អ្នកឯងមិនអោយខ្ញុំនិងកូនបានសុខដែរហេីយខ្ញុំចង់សួរថាអ្នកឯងជាអ្នកវៃធ្វេីបាបខ្ញុំសោះមូលហេតុអ្វីអោយខ្ញុំទៅសុំទោសអ្នកឯង ឈប់តាមចងកម្មពារខ្ញុំទៀតទៅ ហេតុអ្វីក៏ម្តាយអ្នកឯងមកប្តឹងទាមទារផ្ទះកូនខ្ញុំ
នឹងឡានដែលបានបែងចែកដាច់នៅក្នុងសាលក្រមនឹងផ្ទះនៅសុីសុវត្តិរបស់ខ្ញុំ ទុកផ្លូវដេីររៀងៗខ្លួនទៅខ្ញុំមិនដែរទៅរករឿងអ្នកឯងមុនទេប៉ុន្តែបេីអ្នកនៅបន្តធ្វេីបាបខ្ញុំឡាយមេីលងាយខ្ញុំគ្រប់សព្វបែបយ៉ាងក្នុងគោលបំណងអោយពូមីងបងប្អូនស្អប់មកលេីរូបខ្ញុំ ខ្ញុំត្រូវបញ្ចេញការពិតនិងបញ្ចាក់ភាពស្អាតស្អំរបស់ខ្ញុំដែរ ជាចុងក្រោយក៏សុំទោសពូមីងបងប្អូ នដែរចេះតែយករឿងខ្លួនឯងមកបង្ហោះនៅក្នងបណ្តាញសង្គមមូលហេតុគឺមកពីគេមិនអោយខ្ញុំរស់នៅបានសុខ ខ្ញំចង់មានបញ្ហាផ្លូវចិត្តហេីយរាល់ថ្ងៃ ត្រូវប្រាប់ខ្លួនឯងរឹងមាំមិនអាចខ្លាចរឺទន់ខ្សោយឈឺបានទេគ្មានអ្នកណារកលុយចិញ្ចឹមនិងមេីលថែកូនទាំងបីរបស់ខ្ញុំក្រៅពីខ្ញុំជាម្ដាយម្នាក់ឯង🙏🏻😔🙏🏻ខញុំសង្ឃឹមថានាងខ្ញុំនិងកូនៗរស់នៅបានសុខធម្មតាជីវិតដូចអ្នកដទៃនិងយុត្តិធម៌ មិនអោយមនុស្សប្រុសអាក្រក់អាងលុយធ្វេីអំពេីរឃោរឃៅ ហឹង្សាក៏ឆ្លាប់ គំរៀមក៏មានពីមុនមកលេីនាងខ្ញុំនិងកូនជួបអស់ហេីយ ខ្ញុំប្ដឹងរឿងហឹង្សាវៃខ្ញុំនិងកូនទៀតតាំងពីថ្ងៃ15.03.2021ជិត1ឆ្នាំហេីយគាត់មិនខ្លាចច្បាប់នៅតែបន្តធ្វេីបាបខ្ញុំនិងកូនប្រហែលគាត់អាំងមានសញ្ជាតិឌូប៉ៃទេីបមិនខ្លាចច្បាប់សោះ តែអីលូវម៉េចបានខ្ញុំនិងកូនរស់នៅក្នុងការភ័យខ្លាចដដែលៗខ្ញុំជឿជាក់ថាអំណាចច្បាប់ស្រុកខ្មែរមិនបណ្ដោយអោយនាងខ្ញុំនិងកូនៗរស់នៅបែបភ័យខ្លាចដោយសារបុរសម្នាក់មិនខ្លាចច្បាប់បែបនេះ»៕
សូមទស្សនាវីដេអូខាងក្រោម