ញាក់សាច់ ក្នុងថ្ងៃទិវាបុណ្យនៃក្ដីស្រលាញ់ ១៤កុម្ភៈ អាជីបានទទួលកាដូយ៉ាងធំពីស្វាមី គឺផ្ទះចំនួន២ល្វែង ដែលមានតម្លៃរហូតដល់ទៅចំនួន
ប្រិយមិត្តមួយចំនួនធំ ប្រាកដជាធ្លាប់បានស្គាល់ និងធ្លាប់បានតាមដានរួចមកហេីយចំពោះវត្តមានរបស់កញ្ញា Ah Gi Leader ដែលរូបនាងគឺជាអ្នកលក់ផលិតផលថែរក្សាសម្ផស្សដ៏ល្បីឈ្មោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលនៅពេល Live ម្តងៗមានអ្នកចូលទស្សនាជាច្រេីន ក៏ដូចជាទទួលបាននូវការគាំទ្រយ៉ាងច្រេីនលេីសលប់ផងនោះ។
យ៉ាងណាមិញ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ត្រូវជាថ្ងៃបុណ្យនៃក្តីស្រលាញ់ ស្រាប់តែស្វាមីរបស់អាជីបានធ្វើឲ្យរូបនាងមានការភ្ញាក់ផ្អើល ក៏ដូចជាមានក្តីរំភើបជាខ្លាំង បន្ទាប់ពីបានទិញផ្ទះចំនួន ២ល្វែងនៅបុរីណាឌីដែលជាប្រភេទផ្ទះអាជីវកម្មមានតម្លៃសរុបប្រមាណជាង ៦០មុឺនដុល្លារ ជូនដល់ភរិយា។
ជាមួយគ្នានេះ ក្នុងកិច្ចសម្ភាសន៍ជាមួយសិល្បករកម្ពុជា អាជីក៏បានបង្ហេីបពីគោលបំណងដែលនៅថ្ងៃអនាគតរូបនាងរួមជាមួយស្វាមីចង់បេីកជាហាងលក់មាសពេជ្រខ្នាតធំ ដែលលក់ប្រភេទត្បូងពេជ្រចាប់ពីទំហំ ៥លីឡេីងទៅ រីឯចំណែកមាសវិញគឺចាប់ពី១ដំឡឹងឡេីងទៅ ឬក៏ប្រភេទជាមាសគីឡូតែម្តង ដោយរូបនាងបានលេីកឡេីងថា មាស១ជី២ជីវាតិចតួចពេក។