ប្អូនទទួលយកមិនបានទេ បងអេីយបង ហេតុអ្វីមនុស្សល្អ អាយុខ្លីម្លេះ សូមឱ្យវិញ្ញា ណ ក្ខ ន្ធ បងទៅកាន់សុគតិភព
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព បុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ ឈួន បូវី ដែលបានស្លា ប់បាត់ បង់ ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះ ខណៈពេលចេញពីធ្វើការត្រលប់មកផ្ទះវិញ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Chan Tour ត្រូវជាប្អូនប្រុសបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«បងអេីយបង ប្អូនទទួលយកមិនបានទេ ម៉េចមនុស្សល្អ អាយុខ្លីម្លេះ សូមឱ្យវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភព ជាតិក្រោយសូមកុំឱ្យបងអាយុខ្លីដូចជាតិនេះ លារហូតហេីយបងប្រុស»។
ប្រភពពីបងថ្លៃដែលមានគណនីហ្វេសប៊ុកឈ្មោះ លូ មុីហ្វង បានសរសេរថា៖«លឿនពេកហើយប្អូនថ្លៃ បងពិតជាទទួលមិនបានទេ ទើបជួបគ្នាពីម្សិលមិញសោះ ស្រណោះណាស់អោយតែជួបសួរចែសុខសប្បាយអត់ នឹកឃើញពាក្យហៅចែៗ សូមប្អូនទៅកាន់សុគតិភព ជាតិក្រោយសូមឱ្យអាយុវែងជាងនេះ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។