ក្រោយទទួលបានដំណឹង លោក Na Khom កំពូលតារាកំប្លែងថៃ បានទទួលមរណភាព ដោយសារ ជំ ងឺ កូ.វី.ដ ១៩ ធ្វើឲ្យតារាចម្រៀង ខេម បានបង្ហោះសាររំជួលចិត្តមួយឃ្លាថា
ទស្សនិកជនដែលនិយមរឿងថៃ ច្បាស់ជាស្គាល់តារាកំប្លែង ភាពយន្ត និងកម្មវិធីទូរទស្សន៍នានា អស់រយៈពេលជិត ៥០ឆ្នាំ មកហេីយ នោះគឺ លោក ណាខុម ឈួនឈឿន ដោយគាត់តែងតែផ្តល់សំណេីចជូនទស្សនិកជនមិនចេះរីងស្ងួត ប៉ុន្ដែកាលពីព្រឹកមិញនេះ វេលាម៉ោង ៧៖៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រូបលោក គឺបានទទួលមរណភាពហេីយ គឺដោយសារតែ ជំងឺកូវីដ ១៩។
ដោយឡែក នៅថ្ងៃដដែល នាវេលាម៉ោង ៣រសៀល ស.ព របស់លោក ណាខុម ឈួនឈឿន ត្រូវបានក្រុមគ្រូពេទ្យជួយដឹកយកមកតម្កល់ក្នុងវត្ត និងបានរៀបចំលេីកដាក់នៅលេីមេរុ ដេីម្បីរៀបចំបូជាស.ពតែម្ដង ព្រោះថា ស.ព អ្នកដែលបានស្លា.ប់ ដោយសារតែវីរុ.សកូវីដ ១៩ គឺមិនអាចទុកបានយូរនោះឡេីយ។ ក្នុងពិធីឈួលភ្លេីងបូជា ស.ព នេះដែរ គឺមានសមាជិកគ្រួសារលោក ណាខុម តែពីរនាក់ប៉ុណ្ណោះ ដែលនៅរៀបចំ ព្រោះថាបងប្អូនផ្សេងទៀត របស់លោក ណាខុម កំពុងតែជាប់ធ្វេីចត្តាឡីស័ក និងភរិយាកំពុងសម្រាកព្យាបាលជំងឺ កូវីដ១៩ នៅឯមន្ទីរពេទ្យ។
យ៉ាងណាមិញ នៅលេីគណនីហ្វេសប៊ុកផេករបស់លោក ខេម ឯណោះវិញ ក្រោយទទួលបានដំណឹងមរណភាពរបស់លោក ណាខុម ឈួនឈឿន ភ្លាម គាត់ក៏បានបង្ហោះសារមួយឃ្លា ដោយសម្ដែងពីអារម្មណ៍ដ៏រំជួលចិត្ត ដោយបានសរសេររៀបរាប់ថា៖”ពិតជាសោកស្តាយណាស់ R.I.P ខ្ញុំក៏ជាហ្វេនរបស់គាត់ម្នាក់ដែរ (អ្នកប្រដាល់មិនដែលឈ្នះ) កូវីដ១៩ ឯងសា.ហា.វពេកហើយ សូមបងប្អូនប្រុងប្រយ័ត្ន R.I.P ខ្ញុំសូមចូលរួមរំលែកទុក្ខផង”។