សូមចូលរួមសោកស្តាយផង កំពូលតារាកំប្លែងថៃដ៏ល្បីឈ្មោះ លោក Khom Chanunchen បានទទួលមរណភាពហេីយ នាមុននេះបន្តិច ព្រោះដោយសារតែ
ប្រិយមិត្តជាអ្នកនិយមចូលចិត្តទស្សនាខ្សែភាពយន្ដកំប្លែង ថៃ ប្រាកដជាស្គាល់យ៉ាងច្បាស់ហេីយ នូវលោក Khom Chanunchen ដែលជានិច្ចកាល យេីងតែងតែឃេីញវត្តមានរបស់គាត់ ថតសម្ដែងដេីរតួបែបកំប្លែង ដូចជារឿង “អ្នកប្រដាល់មិនដែរឈ្នះ” ជាដេីម ប៉ុន្ដែពិតជាដំណឹងដ៏រន្ធ.ត់បំផុត ដោយពេលនេះ គាត់បានទទួលមរណភាពហេីយ កាលពីប៉ុន្មានម៉ោងមុននេះ វេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
ចំពោះមូលហេតុ នៃការស្លា.ប់របស់លោក Na Khom ក្នុងវ័យ ៦៤ឆ្នាំនេះ គឺដោយសារតែជំងឺ កូវីដ១៩ វ៉ៃលុកលឿនសា.ហាវ គួបផ្សំនឹងជំងឺប្រចាំកាយរបស់គាត់ថែមទៀតផង។ ការចាកចេញគ្មានថ្ងៃវិលត្រលប់មួយនេះ គឺបានធ្វេីឱ្យក្រុមអ្នកគាំទ្ររបស់លោកយ៉ាងច្រេីន មានការស្លុ.តចិត្តជាខ្លាំង ចំពោះដំណឹងមួយនេះ។
សូមជម្រាបផងដែរថា លោក Khom Chanunchen បានរកឃេីញឆ្លងវីរុ.ស កូវី.ដ១៩ នៅថ្ងៃទី១២ ខែមេសា ហេីយក៏ចាប់ផ្ដេីមវិវត្តន៍ទៅធ្ងន់ធ្ងរនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រហូតត្រូវបានបញ្ជូនចូលបន្ទប់ស ង្រ្គោះបន្ទាប់ ICU តែម្ដង។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ លោក Khom Chanunchen ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។