លឿនមែនទែន ពិបាកទទួលយក នឹងកាត់ចិត្តភ្លាមៗណាស់ ហេតុអ្វីប្អូនទៅចោលបង
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារប្អូនស្រី វ៉ន ជីវ័ន អាយុ ១៩ឆ្នាំ ដោយរូបនាងបានទទួលមរណភាពនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដោយសារតែដុះសាច់ក្នុងខួរក្បាល។ ដំណឹងនេះធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ក្នុងនោះដែរ គណនីហ្វេសបុកឈ្មោះ Pöżż Tõćh ត្រូវជាបងប្រុសបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «R.I.P ការចាកចេញរបស់ប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំវាពិតជាលឿនមែនទែនធ្វើឲ្យខ្ញុំពិបាកនឹងទទួលនូវអារម្មណដែលពិបាកកាត់ចិត្តភ្លាមៗ ហេតុអ្វីប្អូនទៅចោលបង តើបានអ្នកណាកោសខ្យល់ឲ្យបងពេលដែលបងស្រវឹង
សូមប្អូនទៅកាន់សុខគតិភព បើមានជាតិក្រោយមែនពិតសូមប្អូនមានអាយុវែងកុំឲ្យអាយុខ្លីដូចជាតិនេះ សូមឲ្យប្អូនមានគ្រួសារដែលពេញលេញមានម្តាយមានឪពុកផ្តល់ក្តីស្រលាញ់ឲ្យគ្រប់គ្រាន់ កុំឲ្យកំព្រាដូចជាតិនេះ។ កុំឲ្យជួបឪពុកចិត្តអប្រិយដូចជាតិនេះ គ្មានការទទួលខុសត្រូវទុកស្រីសំខាន់ជាងកូន។ រយៈពេល3ឆ្នាំដែលប្អូនស្រីរងទុក្ខគ្រាំគ្រាចិត្តឈឺចុ ក ចា ប់ រងនៅ សម្ពា ធ ផ្លូវ ចិត្ត ធ្ងន់ ធ្ងរ»។