ទីបំផុត អ្នកនាង ដេត ម៉ាលីណា បានចេញវីដេអូបកស្រាយ ទាក់ទងនឹងករណីរថយន្ត Rolls Royce របស់ខ្លួន បេីកបុករបាំង ពុះចែក ទ្រូង ផ្លូវ
ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកេីតឡេីងកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលរថយន្តស៊េរីថ្មីទំនើបមួយគ្រឿងម៉ាក Rolls Royce បានបើ ក បុ ករបាំង ពុះចែក ទ្រូង ផ្លូវ មួយ ទំ ហឹង រហូតដល់ខ្ទេចមុខរថយន្តយ៉ាងដំ ណំ។
ចំពោះរថយន្ត Rolls Royce ស៊េរីទំនើបកេីតហេតុខាងលេីនេះមានស្លាកលេខ កម្ពុជា Mr.Idol ត្រូវបានគេស្គាល់ថាជាកម្មសិទ្ធិរបស់អ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិយាលោក ឌួង ឆាយ។ យ៉ាងណាមិញ ក្រោយកេីតហេតុបានពីរថ្ងៃរួចមក នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា បានចេញមុខ Live ជាវីដេអូបកស្រាយទាក់ទងនឹងរឿងរ៉ាវខាងលេី ដោយបានធ្វើការបញ្ជាក់ថា
នៅយប់ថ្ងៃនោះរូបនាងគឺមិនបានបេីកបររថយន្តស៊េរីទំនើបម៉ាក Rolls Royce មានស្លាកលេខ Mr.Idol នោះទេ ហេីយចំពោះរឿងរ៉ាវដែលថារូបនាងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ជាម្ចាស់ហាងមួយកន្លែងនោះក៏មែនមែនជាការពិតនោះដែរ គឺគ្រាន់តែជាមិត្តភ័ក្តិគ្នាតែប៉ុណ្ណោះ។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម