កក្រើកម្តងទៀត ក្រោយបាត់មុខមួយរយៈ លោក ខាន់ ចាន់សុផល ប៉ះជាមួយ លោក កែវ សុវណ្ណ ដោយចៃដន្យ នៅប្រាសាទអង្គរវត្ត និងបានសាកល្បងសួរសំនួរមិនធម្មតាជាច្រេីន
បុរសដែលអនាថា កែវ សុវណ្ណ ត្រូវបានមជ្ឈដ្ឋានមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបលោក បានប្រេីប្រាស់ចំណេះដឹង ដែលខ្លួនបានខិតខំរៀនសូត្រ កាលនៅបួសជាព្រះសង្ឃចំនួន ៨វស្សា យកមកចែករំលែក និងលេីកឡេីងអំពីច្បាប់ ក៏ដូចជារឿងរ៉ាវមួយចំនួន នៅក្នុងសង្គម។ ប៉ុន្ដែអ្វីដែលជារឿងដ៏គួរឱ្យសោកស្ដាយជាពន់ពេកនោះ ដោយសារតែលោក កែវ សុវណ្ណ បានខិតខំរៀនសូត្រជ្រុលហួសប្រមាណរហូតបែ.ក ក.ម្ម ដ្ឋាន (មានបញ្ហាខួរក្បាល ប្រព័ន្ធប្រសាទ)។
យ៉ាងណាមិញ ក្រោយស្ងាត់បាត់មួយរយៈ នៃវត្តមានលោក កែវ សុវណ្ណ នៅលេីបណ្ដាញសង្គម អស់រយៈពេលជាយូររួចមក នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ស្រាប់តែវត្តមានរបស់គាត់ បានលេចឡេីងសារជាថ្មីម្ដងទៀត ព្រោះតែលោក ខាន់ ចាន់សុផល បានជួប សុវណ្ណ ដោយចៃដន្យ នៅប្រាសាទអង្គរ និងបានសាកល្បងសួរសំនួរមិនធម្មតាជាច្រេីន ទាក់ព័ន្ធនឹងបញ្ហា កូវីដ និងសំនួរពាក់ព័ន្ធពីព្រះធម៌ ផងដែរ។
ក្នុងខ្សែវីដេអូឃ្លឹមមួយនេះដែរ លោក ខាន់ ចាន់សុផល បាននិយាយថា៖(ថ្ងៃនេះ បានជួបអ្នកក្លាហាន) ស្រាប់តែ លោកកែវ សុវណ្ណ បានឆ្លេីយតបទៅវិញថា៖ (ខ្ញុំមិនមែនជាអ្នកក្លាហាននោះទេ អ្នកឯងទេ ដែលជាអ្នកក្លាហាន ព្រោះមនុស្សអ្នកឯងហ៊ានល្មេី.សច្បាប់)។
ដេីម្បីឱ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម