លោកស្រី ទ្រី ដាណា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារ ស. ព លោក សែម សង្វាត នូវទឹកប្រាក់ចំនួន
បេីនិយាយពីលោក សែម សង្វាត ប្រាកដមានប្រិយមិត្តជាច្រើនបានស្គាល់រួចមកហេីយ ដែលលោកគឺជាអតីតតារាចម្រៀងដ៏ល្បីមួយរូប ក្រោយចាកឆ្ងាញពីសិល្បៈអស់រយៈពេលជាច្រេីនឆ្នាំរួចមក អតីតតារាចម្រៀងល្បីរូបនេះ ក៏បានធ្លាក់ខ្លួនឈឺដោយសារជំងឺប្រចាំកាយ និងថែមទាំងមានរូបរាងកាន់តែចាស់ទៀតផង។
យ៉ាងណាមិញ មួយរយៈពេលកន្លងមកនេះ ឃេីញថាលោក សែម សង្វាត ហាក់មានសភាពធូរស្រាលពីជំងឺប្រចាំកាយ និងក្រោយពីទទួលបាននូវថវិកាខ្លះដែលជាការផ្តល់ជូនពីសប្បុរសជនមួយចំនួននោះ លោកក៏បានយកថវិកាទាំងនោះទៅប្រកបមុខរបរលក់ផ្លែឈេី តែគួរឲ្យសោកស្ដាយ ខណៈដែលមុខរបរមួយនេះកំពុងតែដំណេីរការហេីយនោះ ស្រាប់តែកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២១ នេះ វេលាម៉ោង១២៖១០នាទី លោកបែរជាទទួលមរណភាពទៅវិញ ក្រោយទទួលរងនូវជំងឺប្រចាំកាយអស់រយៈពេលជាច្រើនឆ្នាំ។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ លោកស្រី ទ្រី ដាណា បានឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«គាត់តស៊ូណាស់តែសុខភាពមិនអំណោយផល ខំលុះដង្ហើមចុងក្រោយ ខ្ញុំទើបដឹងថាគាត់ផុតយប់មិញនេះ លោក សែម សង្វាត មានម្ដាយចាស់ជរា មានកូនក្នុងបន្ទុក គាត់ជួលផ្ទះគេ ជួលកន្លែងលក់ផ្លែឈើ លក់ឡើងជាំមុខអស់ ខ្លួនកាន់តែស្គម។ កាលជាង៤ខែមុន ខ្ញុំបានឱ្យក្រុមការងារទៅជួយគាត់ 2000$ ដើម្បីផ្ដល់ដើមទុន គាត់សប្បាយចិត្តណាស់ ឃើញយកផ្លែឈើមកលក់កាន់តែច្រើន ឥឡូវបែរជាជំងឺរើឡើងមិនអាចទ្រាំទ្របន្តបាន សូមលោកទៅកាន់ទីស្ងប់ នាងខ្ញុំចូលរួមរំលែកទុក្ខគ្រួសារ 500$ ទៀត»។