​ស្រលាញ់គ្នាដំបូង នាងបានដឹងថាខ្ញុំក្រ តែនាង​តែង​លើកទឹកចិត្តខ្ញុំ ដល់ខ្ញុំធ្វើការបានប្រាក់ខែដល់ពាន់ដុល្លារ នាងមិនដែលយកលុយពីខ្ញុំចាយនោះទេ ដល់ពេលខ្ញុំធ្លាក់ខ្លួននាងក៏មិនរអ៊ូនោះដែរ ផ្ទុយទៅវិញនាងមានតែព្យាយាមរិះរកវិធីដើម្បីរកចំណូល​បន្ថែម ដើម្បីជួយខ្ញុំរហូតដល់មានថ្ងៃនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នេហា និងក្ដីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើង ដោយចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីដែលធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ! ប៉ុន្ដែប្រសិនបើជាយើង បានជួបនរណាម្នាក់ ដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលដែលបាត់បង់ហើយ ទើបស្ដាយក្រោយ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ កាលពីម្សិលមិញនេះ​ ថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២១​ យោងតាមរយៈគេហទំព័រ​ហ្វេសប៊ុក​ បុរសម្នាក់ មានឈ្មោះ​ Rin Sokreth បានលេីកឡេីង​ នូវសំណេរមួយឃ្លា​ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖”ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ គឺជាថ្ងៃដែលខ្ញុំបានសារភាពសុំស្រលាញ់នារីម្នាក់នេះ។ ក្រឡេកទៅមើល​កាល​ពី៤ឆ្នាំមុន នាងនៅវ័យក្មេងណាស់ ខណៈខ្ញុំក៏ពុំទាន់មានអ្វីជាដុំកំភួន។ ពិភារ ពីមុនមិនស្អាតទេ ហើយឥលូវក៏មិនស្អាតណាស់ណាដែរ តែអ្វីដែលខ្ញុំមើលឃើញថានាងស្អាតមិនចេះជិនណាយ នោះគឺទឹកចិត្តសណ្តោសរបស់នាង និង​ភាពតស៊ូក្នុងឆាកជីវិតរបស់នាង។ នាងជាក្មេងដែលមានចរិតឯករាជ្យ និងម្ចាស់ការ ហើយចេះតស៊ូក្នុងជីវិត។ នាងជាកូនដែល​មិនដែលធ្វើឱ្យឪពុកម្តាយ​ពិបាកចិត្តដោយសារនាងនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់ផ្តើម​ស្រលាញ់គ្នា នាងបានដឹងថាខ្ញុំក្រ នាង​បានដឹងថាឪពុកម្តាយខ្ញុំ​គឺជាកសិករគ្មានទ្រព្យសម្បត្តិអ្វីឡើយ ប៉ុន្តែនាង​តែង​លើកទឹកចិត្តខ្ញុំថាឱ្យតែយើងខិតខំ ដោយថាទ្រព្យសម្បត្តិគង់តែរកបានថ្ងៃក្រោយទៀត។ និយាយដោយត្រង់ តាំងពីខ្ញុំចេះធ្វើការបានប្រាក់ខែរហូតដល់ពាន់ដុល្លារ($$$$) នាងមិនដែលចេះយកលុយពីខ្ញុំចាយនោះឡើយ ផ្ទុយទៅវិញ​នាង​ទេដែលជាអ្នកជួយខ្ញុំ នៅពេល​ខ្ញុំលំបាក។ ចុងឆ្នាំ២០១៩ ខ្ញុំបានសម្រេចចិត្តជួយសាងសង់ផ្ទះជូនឪពុកម្តាយខ្ញុំនៅឯស្រុកកំណើត។ លុយសាងសង់​ផ្ទះនោះ គឺខ្ញុំបានជំនួយពីលោកឧកញ៉ា វេជ្ចបណ្ឌិត គួច ម៉េងលីខ្លះ លុយ​របស់ខ្ញុំខ្លះ លុយបងប្អូនខ្លះ ហើយនិងលុយខ្ចីធនាគារខ្លះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតដល់​ខែ​មេសាឆ្នាំមុន (២០២០) ស្រាប់តែកូវីដ-១៩ បានរីករាលដាលក្នុងប្រទេសយើង ខ្ញុំត្រូវបានក្រុមហ៊ុនកាត់ប្រាក់ខែ​ ដោយផ្តល់បានត្រឹមតែ​៤០ភាគរយតែប៉ុណ្ណោះ ខណៈខ្ញុំត្រូវសងបំណុលគេជារៀងរាល់ខែ។ និយាយឱ្យអស់គឺ ខ្ញុំធ្លាក់ដល់បាត ខ្ញុំត្រូវចាយ Credit Card អស់រាប់រយដុល្លារ ហើយខ្ញុំត្រូវខ្ចីលុយ​ពីពិភារ​រាប់រយដុល្លារ ខណៈលុយនោះគឺជាលុយដែលអ្នកលក់អនឡាញជារៀងរាល់ថ្ងៃ​ នាកាលដែលយើងមិនទាន់មានក្រុមហ៊ុន។ នាងមិនដែលរអ៊ូនោះទេ​ ផ្ទុយទៅវិញនាងមានតែព្យាយាមរិះរកវិធីដើម្បីរកចំណូល​បានច្រើនជាងមុនដើម្បីជួយខ្ញុំ។ នាងតែងស្រលាញ់ឪពុកម្តាយបងប្អូនខ្ញុំដោយភាពស្និទស្នាលបំផុត ហើយនាងតែងយោគយល់អំពីកាតព្វកិច្ចកតញ្ញូរបស់ខ្ញុំចំពោះឪពុកម្តាយ។

ដោយមេីលពីការលំបាកនៃភាពខ្វះខាត​ នៅចុងឆ្នាំ២០២០ ពួកយើងក៏បានគិតអំពី​អាជីវកម្ម​នាំចូលសាប៊ូកក់សក់ឡើង។ នាងគឺជាអ្នកផ្តើមគំនិតនាំចូលផលិតផល​ថែរក្សាសក់ ប៉ុន្តែពួកយើងខ្វះដេីមទុន។ ក្រោយមកយើងក៏ទទួលបានទុនពីអ៊ំប្រុសអ៊ំស្រីដែល​រស់នៅសហរដ្ឋអាមេរិក ខ្ញុំហើយនិងពិភារ ក៏បានចាប់ផ្តើមអាជីវកម្មមួយនេះដោយប្រុងប្រយ័ត្នបំផុត។ សាកស្រមៃមើលចុះបើអាជីវកម្មនេះបរាជ័យ តើពួកខ្ញុំនឹងទៅជាយ៉ាងណា? ប៉ុន្តែដោយសារយើងបានសាងអំពើល្អជាមួយគ្នាមកច្រើន ហើយដោយសារយើងតែងខិតខំរួមដៃគ្នា ជួយគ្នាទៅវិញទៅមក អាជីវកម្មរបស់យើងក៏បានរីកចម្រើនយ៉ាងខ្លាំង។ ទោះបីវាមិនទាន់ធំដុំ ប៉ុន្តែពួកយើងលែងវេទនាដូចមុនទៀតហើយ។ យើងអាចរស់នៅបានដោយថ្លៃថ្នូរ ហើយយើងនៅតែបន្តសាងអំពើល្អជាមួយគ្នា ជួយសាច់ញាតិបងប្អូនគ្នាទៅវិញទៅមក ជួយជ្រោមជ្រែងគ្រួសារយើងឱ្យបានថ្កុំថ្កើង។ យើងមានលទ្ធភាពទិញរថយន្តដំបូងដោយលុយខ្លួនឯង ដោយមានស្លាកលេខ 2104 នោះគឺជាលេខតំណាងឱ្យថ្ងៃទី២១ ខែមេសា ដែលជាថ្ងៃយើងស្រលាញ់គ្នា។ ខ្ញុំសូមអរគុណដល់លោកពុកអ្នកម៉ែទាំងសងខាង​ និងអរគុណដល់បងប្អូនសាច់ញាតិទាំងអស់ដែលបានបេីកចិត្តទូលាយចំពោះយេីងខ្ញុំទាំងពីររូប​ ដែលជាឱកាសឱ្យយេីងអាចអភិវឌ្ឍន៍ខ្លួនរហូតដល់សព្វថ្ងៃនេះ។ រីករាយខួប៤ឆ្នាំនៃសេចក្តីស្រលាញ់អូនសម្លាញ់! phearpremium”។

Add a Comment

Your email address will not be published. Required fields are marked *