Latest

អស់សំណើចនិងបុរសម្នាក់ រៀនធ្វើត្រាប់តាមគេ នូវសមត្ថភាពពិសេស (មានវីដេអូ)

មនុស្សយើងម្នាក់ៗកើតមកតែងតែមានសមត្ថភាពពិសេសរៀងៗខ្លួន ដែលអ្នកផ្សេងគេមិនអាចធ្វើដូចយើងបាន។ ហើយលោកអ្នកច្បាស់ជាធ្លាប់បានឃើញនូវសត្វភាពពិសេសៗជាច្រើនតារយះ YouTube Facebook ទូរសទ្សន៍ និងផ្សេងៗច្បាស់ជាមិនខាន។ ដោយបុរសម្នាក់នេះវិបានមើលទៅលើមនុស្សដែលមានសម្ថភាពពិសេសជាច្រើន ហើយគាត់ក៍ព្យាយាមធ្វើតាមពួកគេ តែធ្វើមិនបានដូចពួកគេទេ។ នៅពេលចុងក្រោយម្រាមដៃចង្អុលរបស់គាត់បែរជាប់ឆ្គឹងទៅវិញ ព្រោះគាត់ចង់រៀនកាច់ម្រាមដៃដូចគេ។ សូមទស្សនាវីដេអូខាងក្រោម
Read More

អត់ចេះខ្មាស់គេសោះ! ធ្វើពុតជាដេកលក់ដើម្បីបានផ្អែកក្បាលលើស្រីស្អាត​…(មានវីដេអូ​)

ពិតជាមិនចេះខ្មាស់គេម៉ែន​ បុរសម្នាក់នេះក៏ព្រោះតែចង់កេងចំនេញទៅលើនារីម្នាក់ដែលជាស្រីស្អាតបានអង្គុយក្បែរនោះ​ ក៏ធ្វើពុតជាដេកលក់ដើម្បីបានទ្រេតក្បាលទៅលើស្មានារីម្មាក់នោះ​ ដោយឃើញដូចនេះ​ នារីដែលជាស្រីស្អាតម្នាក់នោះ​ ក៏បានព្យាយាមគេច​ និងថែមទាំងបានរុញក្បាលបុរសនោះចេញថែមទៀតផង​ តែបុរសនោះនៅតែព្យាយាមធ្វើពុតដដែល​ ទើបស្រីស្អាតម្នាក់នោះក៏បានងើបចេញបាត់ទៅ។ ដែលហេតុ​ការណ៍​នេះ​បានកើតឡើងនៅរថយន្ត​ Jeep មួយ​ ដែលធ្វើដំណើរក្នុងទីក្រុង Cabanatuan, Nueva Ecija ប្រទេស​ហ្វីលីពីន ។​ នេះ​ជាវីដេអូ​ដែលទទួលបានពី​គណនី​ហ្វេសបុក​មួយ​ឈ្មោះ​ Edward Jerick Vergara Peñaflor ដែលគាត់បានធ្វើការបង្ហោះលើ​បណ្តាញ​សង្គមហ្វេសបុក​ ហើយគាត់បានផ្តាំផងដែរថា​ សូមបងប្អូនមានការប្រុង​ប្រយត័្ន​ឲ្យបានខ្ពស់ផង​ ជាក់ស្តែងដូចក្នុង​វីដេអូ​នេះចឹង​ ពិតជាអត់ចេះខ្មាស់គេម៉ែន។
Read More

សូមប្រុងប្រយ័ត្នទាំងអស់គ្នា! នេះគឺជាលុយដុល្លាក្លែងក្លាយ ដែលមើលទៅសឹងតែនឹងដូចលុយពិត បេះបិតតែម្តង (មានវីដេអូ)

លុយដុល្លាគឺជាប្រភេទរូបិយប័ណ្ឌដែលពេញនិយម និងមានគេប្រើប្រាស់ទូទាំងពិភពលោក ហើយជាពិសេសគឺនៅប្រទេសកម្ពុជាយើង គឺគេនិយមចាយលុយដុល្លា ហើយនិងចូលចិត្តយកលុយដុល្លាសន្សំទុកខ្លាំងណាស់។ ហើយលុយដុល្លានេះផងដែរគឺសំបូរលុយដុល្លាក្លែងក្លាយខ្លាំងណាស់ ហើយនៅពេលដែលយើងទៅដូរលុយ ឬក៍ទិញអ្វីម្យ៉ាងដោយអោយលុយដុល្លាគេនោះ អ្នកលក់ច្បាស់ជាត្រួតពិនិត្យលុយនោះយ៉ាងល្អិតល្អន់ ព្រោះថាខ្លាចប៉ះចំលុយដុល្លាក្លែងក្លាយ។ តាមរយះគណនីហ្វេសបុកឈ្មោះ Long Chan Rakya បានបង្ហោះថា «កាន់លុយដុល្លាគិតទៅមិនក្រោម10ឆ្នាំ ហើយក៏ជួបលុយក្លែងក្លាយមកច្រើនហើយដែរ លុយរបៀបម៉េចក៏ប៉ះ តែម្ដងនេះសាហាវពេកហើយ កាន់អត់ដឹងសោះ ខ្ញុំកាន់លុយយូរហើយ លុយក្រឡេកភ្លាមដឹងភ្លាម លុយ ថៃ លុយ ចិន លុយ យួន
Read More

មកទៀត​ហើយ! បុរសម្នាក់បានយកបទល្បីរបស់វៀតណាមមកច្រៀង​ Cover ជាភាសាខ្មែរ…(វីដេអូ​)

ភាគច្រើន​បទចម្រៀង​ដែលទទួលបានភាពល្បីល្បាញគឺតែងតែមានអ្នកយកទៅច្រៀង​ Cover​ វាជារឿងធម្មតាទៅហើយ​ តែអ្វីដែលមិន​ធម្មតា​នោះគឺការចំលងយកបទរបស់គេមកច្រៀងជាបទរបស់ខ្លួនឯង​ ហើយអ្វីដែលលើសពីនេះទៀតនោះ​គឺ​ សូម្បីតែស្តាយ​ និងការរាំក៏មានភាពដូចគេដែរ​ វាពិតជារឿងមួយដ៏អាម៉ាស់ណាស់។ រីឯក្នុងបទចម្រៀងនេះវិញ​ លោក​ វិន​ វិទូ​ បានធ្វើការច្រៀង​ Cover បទរបស់វៀតណាមដែលកំពុងតែពេញនិយម​ និងល្បីខ្លាំង​ មានចំណងជើងថា​ “đời lạ lắm à nghen”។ បទចម្រៀង​វៀតណាម​មួយបទនេះផងដែរ​ មិនត្រឹមតែមានភាពល្បីល្បាញក្នុងស្រុកនោះទេ​ សូម្បី​តែបណ្តាលប្រទេសជិតខាងក៏មានការពេញនិយមផងដែរ។ ទាក់ទងនិងបទចម្រៀងដែល​លោក​ វិន​ វិទូ​
Read More

កាលពីយប់មិញ! លោកឧញ៉ា​ ឌួង​ ឆាយ​ បានធ្វើការបកស្រាយទាក់ទងនិងរឿង​ ការយល់ច្រលំអំពីករណីរឿងជ្រូក…(មានវីដេអូ​)

កាលពីពេលថ្មីៗកន្លងមកនេះ​ មានករណីមួយដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាម​បណ្តាញ​សង្គមហ្វេសបុក​ តាមរយៈ​គណនីរបស់លោក​ ឧញ៉ា​ ឌួង​ ឆាយ​ ក្នុង​ករណី​រឿង​ ការយល់ច្រលំអំពីរឿងជ្រូក។ លោកបញ្ជាក់លើកឡើងថា​ ក្នុងករណីនេះរឿងជ្រូកនេះផងដែរ​ គឺដោយសារតែអ្នកកាន់​ Admin Page Facebook របស់មានការភាន់ច្រលំទៅលើ​កាលបរិច្ឆេទ​ ទើបបណ្តាលឲ្យមាមរឿងនេះកើតឡើង។ លោក​ឧកញ៉ា​ក៏បានសម្តែងអារម្មណ៏សោកស្តាយជាខ្លាំង​ ជាមួយនិងការសុំ​អភ័យទោស​ផងដែរទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ​ ជាពិេសសអាជីវករ​អ្នកលក់ដូរ និង​អ្នកកាប់ជ្រូកលើបញ្ហានៃការយល់ច្រលំនេះ។ ហើយលោក​ឧកញ៉ា​ក៏បានបន្ថែមទៀតដែរថា​ ដោយសារតែករណី​នេះ​ ក៏មានជន​ឆ្លៀតឱកាស​មួយចំនួនតូចបានចូលមក​វាយប្រហារ​ដល់លោក​ ដោយធ្វើការរិះគន់ជាខ្លាំងចំពោះលោក​ ធ្វើឲ្យមានការប៉ះពាល់ដល់អារម្មណ៏លោកយ៉ាងខ្លាំង។ សូមទស្សនាវីដេអូខាងក្រោម
Read More

គួរឲ្យអាណិតណាស់​! ធ្លាប់តែ​ឃើញស្នាមញញឹម​ និងទឹកមុខស្រស់ស្រាយ​ ពេលនេះ​ អ្នកនាង សំ​ ប៉ូលីដា​ បែរជាជួបរឿងដោយប្តី…(មានវីដេអូ​)

មានការភ្ញាក់ផ្អើល​មួយតាម​បណ្ដាញ​សង្គម​ហ្វេសបុក​តាមរយៈ​គណនីផេគរបស់លោក​ សាន្ត​ ប៊ុន​ធឿន​ ដែលជា​ឧកញ៉ា​បណ្ឌិត​មាន់ស្រែ​ ABC ដោយលោកបានបង្ហោះទាក់ទងនិងបញ្ហារបស់អ្នកនាង​ សំ​ ប៉ូលីដា​ ដែលអ្នកនាងគឺជាតារាកំប្លែងជើងចាស់ដែលមានភាពល្បីល្បាញកាលពីជាង១០ឆ្នាំមុន​។ ក្នុង​វីដេអូ​នេះ​ អ្នកនាង​ សំ​ ប៉ូលីដា​ បានបញ្ចេញទឹកមុខដ៏ស្រពោន​ និងបានច្រៀងចម្រៀងដ៏កំសត់មួយ​ រៀបរាប់​ពីទុក្ខលំបាករបស់ខ្លួនដែលត្រូវបានប្តីធ្វើបាប​ មិនតែប៉ុណ្ណោះ​ថែមទាំងលួចទៅនៅនិងភ្ជាប់ពាក្យជាមួយស្រីថ្មីទៀតផង​។​ លោក​ ចាងហ្វាង​ក៏បានបន្ថែមទៀតថា​ សង្ឃឹម​ថាពេលដែល​ អ្នកនាង​ សំ​ ប៉ូលីដា​ ច្រៀងចម្រៀង​នេះចប់ហើយ​ អ្នកនាងនឹងមានអារម្មណ៏ធូរស្បើយ​ផងដែរ។ សូមមើលវីដេអូខាងក្រោម
Read More

ធ្លាប់តែបានស្តាប់​និងលឺ​ ពេលនេះបានជួបហើយ​ អ្នកបញ្ចូលសំលេង…(មានវីដេអូ​)

បងប្អូនទស្សនិកតែងតែបានលឺហើយនូវទឹកដមបញ្ជូលសំលេងរបស់ពួកគាត់​នីមួយៗ​ តែភាគច្រើនប្រហែលជាមិនដែលបាន​ស្គាល់មុខរបស់ពួកគាត់ទេ​ ពួកគាត់ពិតជាមានទេព្យកោសល្យល្អណាស់​ ទើបអាចបញ្ជូលសំលេងដែលយើងមើលទៅសឹងតែដូចតួនិយាយផ្ទាល់ចឹង ហើយអ្វីដែលលើសពីនេះទៀតនោះ​ គឺក្នុងម្នាក់ៗអាច​បញ្ជូល​សំលេងតួអង្គក្នុងរឿង​ មិនក្រោម៣ទៅ៤នាក់ទេ។ មិនថាតែខ្សែភាពយន្ត​ ឬក៏ជាស្ពតផ្សាយ​ពាណិជ្ជកម្ម​ណាមួយទេ​ សុទ្ធតែបានឆ្លងកាត់ពួកគាត់ផងដែរ​ អាចនិយាយបានថា​ ពួកគាត់គឺជាតារាលាក់មុខ​ ហើយពេលខ្លះក៏យើងមិនដែលបានចាប់អារម្មណ៏ដល់ពួកគាត់ផងដែរ​។ នេះពិតជាទេពកោសល្យដ៏អស្ចារ្យ​ មួយ​ ដែលមិនម៉ែន​នរណាៗ​ក៏អាចធ្វើបាននោះទេ​ ពិតជាគួរឲ្យ​សរសើរដល់ពួកគាត់ខ្លាំងណាស់​ ហើយក៏សូមជូនពរពួកគាត់ផងដែរ​ ឲ្យជួបតែសុខភាពល្អ​ និង​សុខសប្បាយផងដែរ​។ សូមទស្សនាវីដេអូខាងក្រោម
Read More

សើចទៀតហើយ! ! ! ពិតជាហួសចិត្តម៉ែន​ ឃើញចោរចូលលួចប៉ុណ្ណឺង​ហើយ​ មិនព្រម​ចាប់​ បែរជាឲ្យយកម៉ាសេរីទៅវិញ…(មានវីដេអូ​)​

ពិតជាហួសចិត្តខ្លាំងណាស់​ ក្នុងឈុតសាច់រឿងមួយនេះ​ ដោយសារតែនារីម្នាក់នោះ​ បានជំពាក់ជំពិនទៅនិងបុរសជាច្រើន​ ហើយរឿងនោះក៏បានកើតឡើងនៅក្នុងបន្ទប់របស់នាងផងដែរ​ ក្នុងពេលនោះផងដែរ​ ស្រាប់តែមានចោលចូលមកក្នុងបន្ទប់នោះយ៉ាងស្រួល។ ពិតជារឿងមួយដ៏រញេររញៃម៉ែន​ ដោយសារតែប្តីរបស់នារីម្នាក់នោះមកទាន់​ ទើបធ្វើឲ្យបុរសៗ២នាកើដែលជាកំណាន់របស់នារីម្នាក់នោះ​ បាននាំគ្នារត់ពួនអស់​ ម្នាក់លូនចូលក្រោមគ្រែ​ និងម្នាក់ទៀតរត់ក្នុងទូ​ មើលទៅពិតជាអស់សំណើចខ្លាំងណាស់​។ ហើយស្របពេលនោះដែរ​ ក៏មានចោរម្នាក់​ បានចាក់សោចូលមកក្នុងបន្ទប់នោះយ៉ាងស្រួល​ដូចជាមានសោយ៉ាងចឹង​ នារីម្នាក់នោះដែលកំពុងតែនៅលើគ្រែជាមួយប្តីរបស់នាងក៏បានឃើញ​ដែរ​ តែដោយហេតុមានរឿងកើតឡើងដូចនេះ​ ក៏សញ្ញោចោរនោះឲ្យលួចដោយស្ងៀមស្ងាត់​ ពិតជាអស់សំណើចម៉ែន។ ដោយឃើញដូចនេះ​ ចោរនោះក៏ចាប់ផ្តើមមានអារម្មណ៏ឡើងអឿ​ ក៏ធ្វើការលួចបន្ត​ ហើយក៏បានឃើញបុរសទាំងនោះជា​បន្តបន្ទាប់​។ នេះគ្រាន់តែជាសាច់រឿងមួយដែលបង្កើតឡើងក្នុងន័យឲ្យកំប្លែង​ និងធ្វើឲ្យបងប្អូនមានការសើចសប្បាយតែ​ប៉ុណ្ណោះ​។ សូមទស្សនាវីដេអូខាងក្រោម
Read More

គួរឲ្យខ្លាចណាស់!!! រឿងខ្មោចព្រេងខ្មែរ​ រន្ធត់​ លងសាហាវបើខ្លាចកុំមើលអីណា…(មានវីដេអូ​)

ពិតជារន្ធត់​ និងគួរឲ្យខ្លាចខ្លាំងណាស់ទាក់ទងនិងឈុតក្នុងសាច់រឿងនេះ​ រឿងនេះមាន​ចំណងជើង​ថា​ ”ខ្មោច​នាង​នាថ”​ ជាសាច់រឿងព្រេងខ្មែរ​ ទាំងការសម្តែង​ និងឈុតឆាក​ក្នុងសាច់រឿង​ ពិតជាល្អមើល​ ថែមទាំងគួរឲ្យរន្ធត់​ និងតក់ស្លុតខ្លាំងណាស់​ សាច់រឿងនេះផងដែរនិយាយអំពីប្រពន្ធបានរងចាំប្តីដែលទៅធ្វើការនៅស្រុកឆ្ងាយ​ រួចក៏បានស្លាប់មុនពេលដែលប្តីត្រលប់មកដល់វិញ។ តែក្នុងឈុតនេះគឺជាពេលដែលនាងនាថស្លាប់​ ហើយបងប្អូនប្រជាជនក៏នាំគ្នាមកជួយធ្វើបុណ្យនៅឯផ្ទះនាង​ ស្រាប់តែពេលដែលកំពុងធ្វើបុណ្យនោះ​ ក៏មានខ្យល់ត្រជាក់បក់ល្ហៀកៗ​ ហើយក្រោយមកសពរបស់នាងក៏បានងើបឡើង​ ធ្វើឲ្យមនុស្សម្នានៅទីនោះភ័យតក់ស្លុត​ ក៏នាំគ្នារត់ឡើងបាស់ជើងសព្រាត​ នៅសល់តែលោកតាម្នាក់ទេដែលមិនទាន់រត់​ គឺព្រោះតែលោកតាភ័យពេក​។ បន្ទាប់មកក៏មានរទេះគោមួយបានធ្វើដំណើរកាត់មុខផ្ទះនាង​ រួចនាងក៏បានសុំធ្វើដំណើរជាមួយ​ ដោយឃើញដូចនេះអ្នកបររទេះក៏ខំប្រឹងបរឲ្យលឿន​ តែសំលេងនាងក៏បានបង្ហើរឡើង​ រួចក៏លេចមុខចេញមក​ ធ្វើអោយបុរសជាអ្នកបរទេះនោះរត់ចោលរទេះ​តែម្តង​ ពិតជាគួរឲ្យ​រន្ធត់​ខ្លាំងណាស់។
Read More

សូមកុំអូសរំលងអី ជួយលោកតាផង គាត់ជំងឹស្លាប់មួយជំហៀងខ្លួន ហើយពុំមានបច្ច័យគ្រប់គ្រាន់ដើម្បីព្យាបាលទេ (មានវីដេអូ)

តាមរយះគណនីហ្វេសបុកព្រះនាម Kakada Sophorn បានបង្ហោះអំពីលោកម្នាក់ដែលមានជំងឺលើសឈាម ហើយគាត់បានស្លាប់មួយជំហៀងខ្លួន ដែលគាត់បានដេកលើកន្ទេរជាច្រើនឆ្នាំមកហើយ ដោយគាត់ពុំអាចធ្វើអ្វីកើតនោះទេ ហើយពេលនេះគាត់មិនមានថវិការសំរាប់ព្យាបាលបន្តទៀតទេ សូមេត្តាផ្តល់ថវិការជួយគាត់ផង។ ហើយសូមបងប្អូនទាំងអស់គ្នាមេត្តាជួយស៊ែរបន្តផងដើម្បីអោយបានឃើញដល់សប្បុរសជនដើម្បីជួយគាត់ផង ព្រោះគាត់ឈឺជំងឹនេះយូរឆ្នាំណាស់មកហើយ ហើយពុំមានបច្ច័យគ្រប់គ្រាន់ដើម្បីព្យាបាលនោះទេ។ ដោយគាត់លំបាកចិត្តរហូតដល់យំ ពិតជាគួរអោយអាណិតលោកតាខ្លាំងណាស់។ ដូច្នេះហើយសូមមេត្តាបងប្អូនទាំងអស់គ្នាមេត្តាជួយដល់លោកតាផង ដោយអាចជួយគាត់ជាថវិការ តិចក្តីច្រើនក្តី។ សំរាប់ពត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ☎087313246. សូមទស្សនាវីដេអូខាងក្រោម
Read More