ក្រោយពីសម្តេចបានដក តំណែង អភិបាលរងខេត្តព្រះសីហនុ ចំនួន២នាក់រួចមក ស្រាប់តែលោកផែង វណ្ណៈ ក៍បានពោលពាក្យថា….

ក្រោយពីជួបប្រជុំរវាងឯកឧត្ដម វឌ្ឍា សារពង្ស សមាជិកឧត្ដមក្រុុមព្រឹក្សាពិគ្រោះ និងផ្ដល់យោគបល់ មកពីគណៈបក្សខ្មែរ ក្រោក ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋនៃកម្ពុជា បានសម្រេចនឹងដកមន្រ្ដីខូចខលមួយចំនួន ប្រសិនបើការស្វែងរកឃើញមានការពាក់ព័ន្ធបញ្ហានានាមួយចំនួន។

ទទឹមនឹងនេះដែរ ក្រោយពីការពិភាក្សារវាងសមាជិកឧត្ដមក្រុុមព្រឹក្សាពិគ្រោះ និងផ្ដល់យោគបល់ ជាមួយសម្ដេច ហ៊ុន សែនរួចមក ក្នុងព្រឹកថ្ងៃនេះសម្ដេច ក៏បានធ្វើការវះកាត់សាច់ស្អុយមួយចំនួន ដោយបង្កអោយរាស្រ្ដរងទុក្ខវេទនា ដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួនមិនគាត់ពីទឹកភ្នែកប្រជាពលរដ្ឋ អោយតែខ្លួនរស់បានស្រួល។

ជាមួយគ្នានេះដែរ សម្ដេចបានមានប្រសាសន៏កាលពីព្រឹកមិញថា៖”ថ្ងៃនេះ ខ្ញុំបង្ខំចិត្តអនុវត្តន៍ អភិក្រមទី៥ គឺការវះកាត់ ដោយដកអភិបាលរង ខេត្តព្រះសីហនុ ពីររូប ចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រី ខឹលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះ ខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ អោយតែបំពានលើផលប្រយោជន៍ប្រជាជន”។

ដោយឡែកក្រោយពី សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដកតំណែងមន្រ្ដីមួយចំនួនរួចមក លោក ផែង វណ្ណៈ បានធ្វើការលើកឡើងថា៖”តួនាទី​ បុណ្យ​ស័ក្ដិ​ មានហេីយ​មិនខិតខំធ្វេីការ​បំរេីរាស្ត្រ​ បែជាប្រឹងធ្វេីការផ្គាប់ចិត្តឈ្មួញងាកមកធ្វេីបាបរាស្ត្រ​។ ទីបំផុត​ តួនាទី​ បុណ្យ​ស័ក្ដិ​ ត្រូវបាត់បង់​ កិត្តិយស​ស្អុយ អសោចពេញផ្ទៃប្រទេស​។ ពេលវេលា​វះកាត់​សាច់ស្អុយមកដល់ហេីយ​ បេីអស់លោកមន្ត្រីមួយចំនួនមិនភ្ញាក់ខ្លួនទេ​ ច្បាស់​ជាមានវាសនា​មិន ខុសពី​អ្នកត្រូវដកហូតមុខតំណែងមុនៗទេ​។ ខំធ្វើ​ល្អទៅក្រែងនៅបំរេីរាស្ត្របានយូរ​”៕

For More Videos Amazing