ចេញ​ថ្មី​ទៀត​ហើយ​! មីល្ពៅ​ខេត្ត​ត្បូងឃ្មុំ​ ច្នៃចេញជា មីល្ពៅក្រឡុក ស្នួល ក្រចេះ រស់ជាតិ​ឈ្ងុយឆ្ងាញ់​ អាចជាវបាន​ក្នុង​ ១ប្រអប់​​ តម្លៃ​…

ប្រិយមិត្ត​ និងមហាជន​ជាច្រេីន​ប្រាកដ​ជា​បាន​ស្គាល់​រួចមកហើយ​អំពី​ផលិតផល​ ​មីល្ពៅ​ខ្មែរ​ ដែលត្រូវ​បាន​កូន​ខ្មែរ​មួយចំនួន​ បាននាំគ្នាបង្កេីតឡេីងកាលពីពេលថ្មីៗនេះ​ ដោយទទួលបាននូវការ​គាំទ្រ​ជាខ្លាំង​ពីមហាជន​ខ្មែរ​ និងមានអ្នករងចាំ​ទទួលទាន​យ៉ាង​ច្រើន​ផងដែរ​ ដេីម្បី​សាកនូវ​រសជាតិ​ដ៏ឈ្ងុយឆ្ងាញ់​នេះ​។

អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ​ ដោយនៅពេលនេះ​ មីល្ពៅ​ខ្មែរ​ ខេត្ត​ត្បូងឃ្មុំ​ បាន​វិវត្ត​ខ្លួន​ទៅមុខជាបន្ត​ ដោយបាន​បង្កេីននូវ​ប្រភេទ​មី​ បែប​លក្ខណៈ​ក្រឡុក​ ដែលកាន់តែ​ធ្វើ​ឲ្យ​រសជាតិ​មីល្ពៅ​នេះ​ មានរសជាតិ​កេីនឡេីង​មួយកំរឹត​ទៀត​ និងកាន់​តែ​ទទួល​បាន​នូវ​ការគាំទ្រ​កាន់តែខ្លាំងផងដែរ។

យោងតាម​រយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ Ah Ney បានធ្វើ​ការ​បង្ហោះ​នូវ​រូបភាព​ប្រភេទ​ មីល្ពៅក្រឡុក​ អមជាមួយ​ពាក្យ​ពេចន៍រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​ «តោះ តោះ មីកាឡុកហី?​​ មីនឹងមីល្ពៅណាចា៎ អ្នកញាុំរួចសុំ feedback មួយមក​ ឯអ្នកមិនទាន់បានញាុំ មកសាកបាន​នៅកន្លែង​ Ah Ney Tel: 010629566/ 0886100913»។

បេីតាម​ប្រភព​ព័ត៌មាន​ពី​លោក​ លី​ ហេង​ ម្ចាស់​មីល្ពៅ​ខ្មែរ​ ខេត្ត​ត្បូងឃ្មុំ​ បានបញ្ជាក់​លេី​គេហទំព័រ​របស់​ខ្លួន​ថា​ “មីល្ពៅក្រឡុក ស្នួល/ ក្រចេះ”។ ចំណែក​ឯ​បេីនិយាយពីតម្លៃរបស់​មីក្រឡុក​នេះវិញ​ គឺមានតម្លៃ​ ៤ពាន់រៀល​ ក្នុង​ ១ប្រអប់​ និងអាច​ទាក់ទង​បាន​ តាមរយៈ​លេខ​ទូរស័ព្ទ​ដែលបាន​បញ្ជាក់​នៅខាងលេីនេះស្រាប់។