ប្ដី ៦៥ គីទ្បូ​ ប្រពន្ធ ១១០ គីទ្បូ អូនអរគុណណាប្ដីតាំងតែស្រលាញ់គ្នា ៥ឆ្នាំហេីយ បងតែងតែតាមចិត្ត ក្មេងក្បាលរឹង ម្នាក់នេះរហូតមក អរគុណ ផ្កាស្លា ដែលបងជូនអូន….(មានរូបភាព)

មនុស្ស​យេីង​ម្នាក់​ៗ​ ពេល​ដែល​នៅក្មេង​ តែងតែចង់ដឹងអំពី​គូស្រករ​របស់​ខ្លូន​នៅថ្ងៃ​អនាគត​ថាមានរូបរាងបែបណា​ សម្បុរ​បែប​ម៉េច​ និង​កំពស់​ខ្ពស់​ ឬទាបយ៉ាងណានោះ អ្វីដែល​ពិសេសនោះ​ គឺ​តែងតែ​មានបំណងចង់បានមនុស្សម្នាក់​ ​ដូចអ្វីដែលខ្លួន​បាន​ប៉ង​ តែវា​គ្រាន់តែ​ជាការ​គិត​ និង​ការ​ស្រមើស្រមៃ​តែប៉ុណ្ណោះ​។

ជាក់ស្តែង​ គូរស្នេហ៏​មួយគូរ​នេះ​ ស្រលាញ់​គ្នា​អស់​រយៈពេល​ ៥ឆ្នាំ​ ទម្រាំ​តែកាន់ដៃគ្នារៀប​អាពាហ៍ពិពាហ៍។ អ្វីដែល​មហាជន​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​នោះ​ គឺកូនក្រមុំមានរូបរាង​ធាត់​ខ្លាំង​ និងមាន​ទំងន់​ដល់ទៅ​ ១១០គីឡូ​ ចំណែកឯ​កូនកំលោះវិញ​ បែរជាមានទំងន់ត្រឹមតែ​ ៦៥គីឡូ​ទៅវិញ​ ។

ក្នុង​នោះ​ដែរ​ ម្ចាស់​គណនី​ហ្វេសបុក​ឈ្មោះ​ Jee Lyny ដែល​ត្រូវ​ជា​កូន​ក្រមុំ​ បាន​ធ្វេីការ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​«នេះ នែក ថ្ងៃនេះ ថ្ងៃឈប់សំរាក​ ពីការងារមែនទេ មេីលលេងកំដរសាច់ដុំភ្នែក​ ទៅណាចា៎ ប្ដី ៦៥ គីទ្បូ​ ប្រពន្ធ ១១០ គីទ្បូ ស្រលាញ់គ្នា មានអីល្អ កាម៉ាប់ ៗ ម៉ាប់ៗខ្ជូត តែប្ដីហ៊ានខ្លាំង សាទ្បប់តាចឹង

ហេីយអូនអរគុណណាប្ដី​ តាំងតែស្រលាញ់គ្នា ៥ឆ្នាំហេីយ បងតែងតែតាមចិត្ត ក្មេងក្បាលរឹង ម្នាក់នេះរហូតមក អរគុណផ្កាស្លា ដែលបងជូនអូន ។ ហេីយអូនក៏សុំជូនពរ ពុកម៉េ បងប្អូនទាំងអស់គ្នា​ អោយមានសុខភាពល្អ សុខសប្បាយហេងៗ លុយកាក់ ហូរចូលដូចទឹក ហេីយកាន់តែពិសេសនោះ ជូនពរ អោយអោយពួកម៉ាកខ្ញុំ ឆាបដល់គូរគ្រប់ៗគ្នា»។

For More Videos Amazing