ថ្មី​ចែស! ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ លោក​ ព្រាប​ សុវត្ថិ​ បាន​ចេញ​ MV បទចម្រៀង​មួយ​បទ​ ពិរោះ​បែប​កំប្លែង​ ដឹងតែ​រាំហុយដីទៀតហេីយ…(មានវីដេអូ​)

ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ប្រពៃណី​ជាតិ​ បាន​ខិត​ជិត​ចូល​មក​ដល់​ហើយ​ ក្នុង​នោះដែរ​ តាមបណ្តាល​ផលិតកម្ម​នានា​ ក៏​បាន​ត្រៀម​ខ្លួន​ចេញជា​បទចម្រៀង​ថ្មី​ៗ​ជាច្រើន​ ក៏​ដូចជា​ MV បទចម្រៀង​ ​ដេីម្បី​ស្វាគមន៍​ការចូលមកដល់នៃ​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ និងមានការ​រាំលេង​កម្សាន្ត​ជាមួយ​នឹង​បទ​ចម្រៀង​ទាំង​នេះ​ផងដែរ​។

ដោយ​ឡែក​ អ្វីដែលគួរឲ្យ​ចាប់នោះ​ កំពូល​តារា​ចម្រៀង​ ព្រាប​ សុវត្ថិ​ ដែលមុន​នេះ​បន្តិច​ បានចេញ​នូវ​បទចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា​ “បាយ​ក្តាំង” តាមរយៈ​គណនី​ហ្វេសបុក​ផេក​ជាផ្លូវការ​របស់​ផលិតកម្ម​ រស្មី​ហង្ស​មាស​ ដែលទទួលបាន​នូវ​ការគាំទ្រ​ជាខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​។

បទចម្រៀង​មួយ​នេះ​ មានចង្វាក់​រាំ​ រួម​ជាមួយ​បទភ្លេង​ និង​ការច្រៀង​បែប​កំប្លែង​ ដែលធ្វេី​ឲ្យ​ប្រិយមិត្ត​ក្រោយពី​បាន​ស្តាប់​ហេីយនោះ​ ប្រាកដ​ជា​នឹកដល់ស្រុកកំណេីត​ និងចង់រាំជាមិនខាននោះទេ​ ព្រោះ​រាល់​ទិដ្ឋភាព​ក្នុង​បទចម្រៀង​ទាំង​ស្រុង​ ឆ្លុះបញ្ចាំង​ពី​ការរស់នៅ​ក្នុង​ស្រុក​ភូមិ​ និងមានការ​រាប់អានមិត្តភ័ក្ដិ​យ៉ាង​ជិតស្និទ្ធ​ផងនោះ។

ចំពោះ​បទ​ចម្រៀង​នេះ​ ត្រូវ​បាន​ធ្វើការ​បង្កើត​ឡើង​ ដោយមាន​ការចូលរួម​ពី​ក្រុម​ការងារ​ជាច្រើន​ដូច​ជា៖​ លោក​ អ៊ីនុ ណុប​ គឺជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​ និពន្ធបទភ្លេង និង សម្រួលតន្ត្រីដោយលោក​ សួន ពិសិដ្ឋ​ ដឹកនាំសម្តែងដោយ​ កៅ​ សីហា​ ថតដោយ​ ឡេង លីហ៊ុត​ រៀបចំការផលិតដោយ យ៉ា កុកអាន​ និងកាត់ត​ដោយ​ លោក​ សៅ សុខសំរេច។

សូមទស្សនាវីដេអូខាងក្រោម