សូមជួយស៊ែរបន្តផង! កញ្ញា បាន មុន្នីល័ក្ខ បានឡាយវីដេអូ យំសោក ព្រោះតែមុននេះបន្តិច នាងបាន….(មានវីដេអូ)

នៅចាំបានទេ កញ្ញា បាន មុន្នីល័ក្ខ ដែលប្រិយមិត្ដប្រាកដជាបានស្គាល់រួចមកហើយ នូវសមត្ថភាព និងសម្លេងដ៏ពិរោះរបស់កញ្ញា ដែលរូបនាងត្រូវជាអតីតបេក្ខភាពប្រលងសមត្ថភាពលំដាប់ថ្នាក់ ពិភពលោក ក្នុងកម្មវិធី The Voice Cambodia រដូវកាលទីមួយ ដែលត្រូវជាកូនក្រុមរបស់ Coach ឆន សុវណ្ណារាជ។

ជាមួយគ្នានេះដែល បើទោះបីជារូបនាង មិនបានទទួលជ័យជំនះក្នុងការប្រកួតប្រជែងនេះក៏ដោយ តែយើងតែងតែឃើញវត្ដមានរបស់នាង នៅលើឆាកតន្រ្ដី និងការប្រគុំតន្ដ្រីធំៗនានាជាច្រើន មិនត្រឹមតែប៉ុណ្ណឹងនោះទេ រូបនាងបាន Coverបទចម្រៀងមួយបទមានចំនងជើងថា“ក្រយប់ម្លេះ” ដែលជាបទសម័យដើម ហើយទទួលបានការចាប់អារម្មណ៏ និងមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនថែមទៀតផង។

ដោយឡែកមុននេះបន្ដិច តាមរយៈគេហទំព័រ ហ្វេស ប៊ុក កញ្ញា បាន ម៉ូនី្នល័ក្ខ បានធ្វើការឡាយវីដេអូ ទាំងទឹកភ្នែកកំពុងស្រក់ជាមួយភាពសោកស្ដាយជាខ្លាំង ចំពោះរឿងរ៉ាវដែល រូបនាងត្រូវបានចោរលួចយកទូរស័ព្ទដៃរបស់នាង នៅក្នុងកាបូបរបស់នាង។ ហើយអ្វីដែលធ្វើអោយនាង មិនអាចទប់ទឹកភ្នែកបាននេះ ព្រោះដោយសាររូបនាងស្ដាយលុយ ដែលខិតខំរកជាយូរមកហើយ និងកាន់តែស្ដាយជាងនេះទៅទៀតនោះ គឺរូបនាងស្ដាយរូបថតក្រុមគ្រួសារ ក៏ដូចជារូបថតមិត្ដរួមការងារសិល្បៈ និងឯកសារជាច្រើននៅក្នុងនោះ។

ក្នុងខ្លឹមសារនេះ នាងបានបង្ហោះ នៅលើគេហទំព័រ ដោយបានសរសេរថា៖”ជូនដំណឹងទៅបងប្អូនទាំងអស់គ្នា ខ្ញុំបានបាត់ទូរស័ព្ទម៉ាក Iphone xs max បាត់មុននេះប្រហែលកន្លះម៉ោងមុន នៅក្នុងផ្សារថៃ ច្រកបានឡែម (ចោររ៉ូតកាបូបយក)បេីសិនបងប្អូនទាក់ទងការងារមិនចូល សូមទាក់ទងតាមលេខក្រុមការងារនាងខ្ញុំតាមលេខ ០៧៦ ៨៣៨ ៣៤៨៤”៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing