ពិរោះដែលតា! អត់ដែលដឹងសោះថា​ កញ្ញា ឈិន ម៉ានិច្ច ចេះច្រៀងភាសាចិន ដោយធ្វើអោយមានការចាប់អារម្មរណ៍យ៉ាងខ្លាំងពីមហាជន ស្តាប់ហើយពិតជាពិរោះខ្លាំងណាស់ (មានវីដេអូ)

ប្រិយមិត្ដប្រាកដជាស្គាល់រួចមកហើយ នូវម្ចាស់ពាន Cambodia Idol រដូវ កាលទី២ កញ្ញា ឈិន ម៉ានិច្ច ក្រោយពីទទួលបានជ័យលោភីយជាម្ចាស់ពានរួចមក នាងហាក់បីដូចជាមានភាព ស្ងប់ស្ងាត់ខ្លាំងណាស់ចំពោះបទដែលផ្ទុះការគាំទ្រ បើទោះជានាង បានចេញបទជាបន្តបន្ទាប់យ៉ាងណាក្តី ដែលខុសពីម្ចាស់ជ័យលោភីមុនៗ ក្រោយពីទទួលជ័យលោភីរួចមក ពិតជាទទួលបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនតែម្ដង។

ទទឹមនឹងនេះដែរ កញ្ញា ឈិន ម៉ានិច្ច រូបនាងពិតជាមានទេពកោសល្យ និងសមត្ថភាពខ្ពស់ក្នុងការច្រៀងបានយ៉ាងពិរោះណាស់ ទាំងបទចម្រៀងមនោសញ្ចេតនា និងការស្រែក បូករួមជាមួយរូបសម្រស់ដ៏ស្រស់សោភា ថែមទាំងញញឹមស្អាតនោះ គឺកាន់តែធ្វើឲ្យរូបនាងនេះ ទទួលការគាំទ្រកាន់តែខ្លាំង។

ដោយឡែកក្នុងពេលថ្មីៗនេះផងដែរ យោងតាមរយៈកម្មវិធីមួយមានឈ្មោះថា “ចម្រៀងគ្រួសារខ្មែរ” នាងបានធ្វើអោយមហាជនជាច្រើន មានភាពភ្ញាក់ផ្អើលជាខ្លាំងចំពោះវត្ដមានរបស់នាងនៅលើឆាកមួយនេះ ដោយរូបនាងបានធ្វើការបកស្រាយបទចម្រៀងជាភាសាចិន ដែលមានចំនងជើងថា”The Moon Represent My Heart”។

ជាមួយគ្នានេះដែរ ក្រោយពីកញ្ញា ឈិន ម៉ានិច្ច បានធ្វើការបកស្រាយ បទចម្រៀងរបស់នាងរួចមក បានធ្វើអោយរូបនាង ទទួលបានការចាប់អារម្មណ៏ពីសំណាក់អ្នកប្រើប្រាស់ បណ្ដាញ សង្គម ហ្វេស ប៊ុកយ៉ាងខ្លាំងតែម្ដង ដោយនៅក្នុងនោះនាង បានបញ្ចេញសម្លេងយ៉ាងពិរោះ ទាក់ទាញចិត្ដទស្សនិជនអោយស្ដាប់ម្ដងហើយ ចង់ស្ដាយម្ដងទៀតតែម្ដង។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing