លោកឧកញ៉ា ហ៊ុន ជា រិះគន់ក្នុងន័យស្ថាបនា មិនមែន រិះគន់ក្នុងន័យជាន់ពន្លិច នោះទេ ដោយថ្មីៗនេះ…

ប្រិយមិត្តអ្នកលេងហ្វេសប៊ុកទាំងអស់គ្នា ច្បាស់ជាស្គាល់ លោកឧកញ៉ាហ៊ុន ជា ហើយ ដោយលោកគឺជាក្មួយបង្កើត សមេ្តចតេជោ ហ៊ុន សែន។ លោកឧកញ៉ា ហ៊ុន ជា គឺតែងតែ ជួយឈឺឆ្អាល រឿងអយុត្តិធម៍ក្នុងសង្គម ជាពិសេស កាលពីពេលថ្មីៗ លោកក៍បានលូកដៃ ទៅនឹងរឿងចំបុី ខ្មៅ ដែលបានជេរប្រមាថ ជាតិសាសន៍ខ្មែរផងដែរ។

ដោយឡែកកាលពីពេលថ្មីៗយើង ឃើញមានមន្ត្រី មួយចំនួន បានសំញែងមាសប្រាក់របស់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយចែកលុយអោយកូនៗរបស់ខ្លួន រាប់សែនដុល្លា ខណះពេលដែលខ្លួនមានប្រាក់ខែ ត្រឹមតែ ១លាន ទៅ ២លាន រៀល តែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះក៍មានមន្រ្តីខ្លះ គ្រាន់តែចូលស្តីដណ្តឹងកូនគេ ក៍ជូនបណ្តាការ ទៅខាងស្រី នូវទឹកបា្រក់ដ៍ច្រើនសន្ធឹកសន្ធាប់ផងដែរ។

ដោយសារតែមូលហេតុនេះ លោកឧកញ៉ា​ ហ៊ុន ជា ក៍បានបង្ហោះរូប ផ្លាកសញ្ញារបស់នគរបាលជាតិកម្ពុជាអោយបានត្រឹមត្រូវតែប៉ុណ្ណោះ ដោយលោកបានភ្ចាប់សារថា «” រិះគន់ក្នុងន័យស្ថាបនា ” មិនមែន ” រិះគន់ក្នុងន័យជាន់ពន្លិច” ថ្មីៗនេះខ្ញុំបានបង្ហាញពីការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិមិនបានត្រឹមត្រូវ ហើយការបង្ហាញនេះមិនបានសំដៅទៅកាន់បុគ្គលណាមួយទេ គឺខ្ញុំគ្រាន់តែចង់អោយមន្រ្ដីនគរបាលទាំងអស់ប្រើឯកសណ្ឋាន នឹងផ្លាកសញ្ញារបស់នគរបាលជាតិកម្ពុជាអោយបានត្រឹមត្រូវតែប៉ុណ្ណោះ។

ខ្ញុំសង្ឃឹមថាបងប្អូនសារព័ត៍មាននៅលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមកុំយកការបកស្រាយរបស់ខ្ញុំទៅ បូករួមជាមួយរឿងបុគ្គល ព្រោះថាបុគ្គលម្នាក់ៗសុទ្ធតែមានរឿងផ្ទាល់ខ្លួន នឹងអាចធ្វើអ្វីៗទៅតាមការពេញចិត្តរបស់គាត់។ សូមអរគុណសំរាប់ការស្រឡាញ់នឹងរាប់អានរបស់បងប្អូនសារព័ត៌មាន ហើយខ្ញុំសង្ឃឹមថាបងប្អូន មេត្តាធ្វើការបកស្រាយអោយបានត្រឹមផង។ ពីខ្ញុំបាទហ៊ុន ជា»៕

For More Videos Amazing