នៅមុននេះបន្តិច មានក្រុមឧក្រឹដ្ឋកម្មបច្ចេកវិទ្យា បានចូលមកលួច គណនីហ្វេសប៊ុក សម្តេចតេជោ ហ៊ុនសែន ហើយក៍បាន….

ក្ដៅៗមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេស ប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ កម្ពុជា បានបង្ហោះមុននេះ ១០នាទី ដោយសម្ដេច បានប្រាប់អោយដឹងថា ក្រុមឧក្រឹដ្ឋកម្មបច្ចេកវិទ្យា បានចូលលួចទិន្នន័យ ក្នុងផេកសម្ដេច រួចបានលុបឯកសារសំខាន់ៗជាច្រើន។

នេះបើយោងតាមប្រសាសន៏របស់សម្ដេច ហ៊ុន សែនថា៖ នៅមុននេះបន្តិច មានក្រុមឧក្រឹដ្ឋកម្មបច្ចេកវិទ្យា (ហេកកឺ)បានចូលមកលួច គណនីហ្វេស ប៊ុករបស់ខ្ញុំ ហើយបានលួចលុបទិន្នន័យព័ត៌មានអស់មួយចំនួនធំ។ ពេលនេះ ខាងក្រុមហ៊ុន ហ្វេសប៊ុក កំពុងសើបអង្កេតជនអគតិដែលមានចេតនាអាក្រក់បំពុល និងបំផ្លាញព័ត៌មាននៅក្នុងសង្គមជាតិយើង។

គូសបញ្ជាក់ផងដែរថា ក្រោយពីការបង្ហោះសាររបស់សម្ដេចរួចមក នៅពេលនេះផងដែរ គេហទំព័រ ហ្វេស ប៊ុកផេករបស់សម្ដេចតេជោ ហ៊ុន សែន គឺមិនមានឯកសារ និងទិន្នន័យ ដែលធ្លាប់បង្ហោះ កាលពីមុននោះឡើយ គឺឯកសារទាំងអស់នោះត្រូវបានបាត់អស់គ្មានសល់តែម្ដង ហើយពេលនេះក្រុម ហ៊ុន ហ្វេស ប៊ុកកំពុងធ្វើការស៊ើបអង្កេតចំពោះរឿងនេះ។

For More Videos Amazing