អីយ៉ា! ស្ងាត់ៗ លោក K01 មានអាជីពថ្មីមួយទៀតហើយ គឺធ្វើជាតារាសម្តែង ដោយដើរតួជា…(មានវីដេអូ)

ដូចដែលប្រិយមិត្ដអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេស ប៊ុកប្រាកដជាស្គាល់ច្បាស់រួចមកហើយ លោក K01 ដែលត្រូវជាអគ្គនាយក សារព័ត៌មាន Satawath fc20 និងជាអ្នកសារព័ត៌មានមួយរូប ដែលតែងតែធ្វើការស្រែករិះគន់ចំៗ ទៅលើបញ្ហាសង្គមនានា ហើយរូបលោកក៏បានបើកអាជីវកម្ម ពុះដីឡូលក់ផងដែរ។

ជាមួយនឹងគ្នានេះដែរ ក្នុងពេលបច្ចុប្បន្ននេះ ជាមួយរបបអាជីវកម្មរបស់លោក ពិតជាទទួលបានភាពជោគជ័យយ៉ាងឆាប់រហ័ស សឹងតែមួយគួរអោយជឿ ថាវិស័យសារព័ត៍មាន ក៏ដូចជាវិស័យអចលនទ្រព្យ ដែលជាជំនួញទាំងអស់របស់លោកទាំងពីរនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងបែបនេះ រហូតធ្វើអោយលោក ប្ដូររថយន្ដសេរីថ្មីថែមទៀតផង។

ដោយឡែកមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេស ប៊ុកលោក K01 ដែលមានគណនីឈ្មោះថា Sola Khang បានបង្ហោះពីទិដ្ឋភាពរូបថត និងវីដេអូ ដោយរូបលោកបានបង្កើតអាជីពថ្មីមួយទៀត ធ្វើជាតារាសម្ដែង អោយលោកអុឹម ជីវ៉ា ដោយក្នុងខ្លឹមសារនោះលោក បានសរសេរថា៖”មកថតMVថ្មីអោយ ផលិតកម្ម M G VA”។

ក្នុងវីដេអូដែលរូបលោកបង្ហោះនេះ យើងឃើញពីសកម្មភាពរូបលោក ជាមួយនឹងតួរស្រីដ៏ស្រស់ស្អាតត្រូវជាដៃគូររបស់លោក បានកំពុងតែសាសងស្នេហ៏ជាមួយគ្នានៅ គុមចេក រួចហើយបានបង្កាត់ភ្លើងស្នេហ៏ ដ៏ផ្អែមល្ហែមជាមួយគ្នា ធ្វើអោយទស្សនិជនរបស់លោក ពិតជាមានក្ដីរំភើបរីករាយជំនួសគាត់មែនទែន។

សូមទស្សនាវីដេអូខាងក្រោម