មង្គលការមួយនេះ ធ្វើអោយម្នាក់ៗនាំគ្នាភ័យផង រំភើបផង ព្រោះតែមានវត្តមាន ​ដ៏ខ្ពង់ខ្ពស់​របស់សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន …(មានរូបភាព)

ពិធីរៀបអាពាហ៍ពិពាហ៍ គឺពិតជាព្រឹត្តិការណ៍ដ៏សំខាន់ខ្លាំងណាស់ សម្រាប់ក្នុងឆាកជីវិតមនុស្សម្នាក់ៗ មិនថាប្រុស ឬស្រីនោះឡើយ ក្នុងថ្ងៃពិសេសនេះ យើងសង្ឃឹមថា និងមានការអញ្ជើញចូលរួមពីសំណាក់ ភ្ញៀវកិត្ដយសជាច្រើនមកពីខាងស្រី និងខាងប្រុសដើម្បីធ្វើការអបអរសាទរដល់គូរស្វាមីភរិយាថ្មី។

ដោយឡែកកាលម្សិលមិញនេះ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេស ប៊ុកផេក លោកផែង វណ្ណៈ បានបង្ហោះពីទិដ្ឋនៅក្នុងពិធី​រៀបមង្គលការ​មួយ​របស់លោក​ ស៊ិន​ សុភា​ និង​កញ្ញា​ យី​ ចិន្តា ដែលធ្វើឡើងនៅភូមិ​អូរធ្នង់​ ឃុំអូរស្វាយ​ ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម​។

ជាមួយនឹងគ្នានេះដែរ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញផ្ដល់កត្ដិយស ដោយ​អញ្ជេីញចូលរួមជាភ្លៀវកត្ដិយស ដែលធ្វើអោយអ្នកចូលរួមក្នុងពិធីរៀបអាពាហ៏ពិពាហ៏មួយនេះ
មានភាពភ្ញាក់ផ្អើល ​និងរំភេីបគ្រប់ៗគ្នា។

ទទឹមនឹងនេះផងដែរ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន ដែលរូបលោកគឺជាថ្នាក់ដឹកនាំសាមញ្ញ​ ជាអ្នកម្ដាយដ៏ល្អ និងមានមនុស្សធម៍​ ប្រកបដោយព្រហ្មវិហារធម៍​ បាន​ជូនពរកូនកំលោះ នឹងភរិយា​ ដែលជាគូរស្វាមីភរិយាថ្មីនេះ អោយជួបតែសំណាងល្អ​ ប្រកបដោយសុភមង្គល​ រកសុីមានបាន​ ជោគជ័យគ្រប់ការងារភារកិច្ច​។

For More Videos Amazing