ក្នុងពិធីមង្គលការ ប្អូនស្រីលោកតាន់ គីម សួរ កាលយប់មិញនេះ គឺឃើញមានវត្តមាន តារាល្បីៗជាច្រើន ព្រមទាំងបុគ្គលល្បីៗ ពិតជាស្រស់ស្អាតខ្លាំងណាស់ (មានរូបភាព)

បងប្អូនប្រិយមិត្តទាំងអស់គ្នា ច្បាស់ជាស្គាល់លោកតាន់ គីមសួរ ហើយ ព្រោះលោកគឺជាផលិតករដ៍ល្បីក្នុងប្រទេសកម្ពុជាយើង ក្នុងបង្កើតវីដេអូ Prank ជាលក្ខណះអប់រំ និងជាពិសេសលោកចង់អោយបងប្អូនខ្មែរយើង ត្រូវចេញឈឺឆ្អាលគ្នានៅពេលដែលជួបរឿងអយុត្តិធម៍ក្នុងសង្គម ដើម្បីអោយមានយុត្តិធម៍ និងចេះជួយគ្នាក្នុងគ្រាលំបាក។

លោកតាន់គីម សួរ តែងតែបង្ហាញមុខ រិះគន់នៅលើហ្វេសបុក ទៅលើករណីផ្សេងៗ ដែលបានកើតឡើងក្នុងបណ្តាញសង្គមហ្វេសបុក។ ក៍ប៉ុន្តែ យើងមិនធ្លាប់បានដឹងពីស្ថានភាពគ្រួសារ របស់លោកតាន់ គីមសួរ នោះទេ។ ដោយតាមការពិតលោកតាន់ គីមសួរ គឺជាកូនអ្នកដែលមានទ្រព្យធូរធារ មួយរូបក្នុងប្រទេសកម្ពុជារបស់យើង ក៍ប៉ុន្តែលោកមិនដែល បង្ហាញនូវភាពហុឺហា របស់ខ្លួននោះទេ។

ដោយឡែកកាលពីយប់មិញនេះ គឺប្អូនស្រីរបស់លោកតាន់ គីមសួរ បានចូលរោងការ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយកូនកំលោះ គឺជាមនុស្សតែម្នាក់គត់ ដែលមានប្អូនស្រីលោកតាន់ គីមសួរ ស្រលាញ់ និងព្រមរស់នៅជាមួយគេអស់មួយជីវិត ដោយនេះគឺជាការស្រាលាញ់ចេញពីបេះដូង ដោយមិនមានអ្នកណាជាអ្នកបង្ខំនោះឡើយ។

ក្នុងពិធីមង្គលការប្អូនស្រីលោកតាន់ គីមសួរ កាលពីយប់មិញនេះ គឺពិតជាអធិកអធម ខ្លាំងណាស់ ដោយសារតែយើងឃើញមានសុទ្ធតែវត្តមានតារាល្បីៗនៅក្នុងប្រទេសកម្ពុជាយើង មិនតែប៉ុណ្ណោះ គេក៍ឃើញមានវត្តមានបុគ្គលល្បីៗនៅក្នុងហ្វេសបុកផងដែរ រីឯកូនកំលោះ និងកូនក្រមុំ វិញ គឺពិតជាស្អាតខ្លាំងណាស់៕

For More Videos Amazing