សង្វេគ​ចិត្ត​ណាស់​​! បុរស​ម្នាក់​ ក្រោយពី​បានឃេីញ​ទិដ្ឋភាព​ ឪពុកម្ដាយ​របស់​ជន​សង្ស័យ​ជាច្រើនបានមករកកូន​ ដែលត្រូវ​សមត្ថកិច្ច​ចុះ​ប្រតិបត្តិការ​បង្ក្រាប​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​ ក៏បាន​រៀបរាប់​យ៉ាង​ក្តុកក្តួល​ថា…(មានវីដេអូ​)

ចំពោះ​ករណី​ដ៏កក្រើក​ នៃការ​ចុះបង្រ្កាប​គ្រឿង​ញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​ ដោយមានការចុះ​​ប្រតិបត្តិការ​ដោយផ្ទាល់​ពី​ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ កាលពី​យប់មិញ​នេះ​ បានធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៣១២នាក់​ និងរឹបអូសបាន​គ្រឿង​ញៀន​មួយចំនួន​ធំ។

ចំពោះ​ករណី​កេីត​ឡេីង​ខាងលេីនេះ​ ក្រោយ​ពី​បាន​នាំខ្លួន​ជនសង្ស័យចំនួន​ ៣១២នាក់​ ​ទៅកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រួចមក​ សមត្ថកិច្ច​ជំនាញ​ក៏បាន​ធ្វើ​តេសទឹកនោមក្នុង​ចំណោម​ពួកគេ​ទាំង​អស់​ ដោយ​លទ្ធផល​ទទួលបាននោះគឺស្ទេីតែទាំងស្រុង​ ដែលមាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​ ។

ដោយ​ឡែក​ នៅក្នុង​ទិដ្ឋភាព​នេះដែរ​ យេីង​សង្កេត​ឃើញ​ថា​ មានក្រុម​គ្រួសារ​ ​សាច់ញាតិ​ និង​ឪពុកម្ដាយ​របស់​ជន​សង្ស័យ​ជាច្រើន​ បានធ្វេីដំណេីរមករកកូនទាំង​ទឹក​មុខក្រៀមក្រំ​ និងមាន​ក្តី​បារម្ភ​ជាខ្លាំង។ ក្នុង​នោះដែរ​ ចំពោះ​កូនខ្លះ​ មាន​ម្តាយ​ជាអ្នកដេីរលក់នំគូឆាយ​ ដេីរទូលត្រកួនលក់ ដេីរលក់នំចេកចៀន សុីឈ្នួលបោសផ្ទះគេ​ មួយថ្ងៃបានលុយ​ ១មុឺន​រៀល​អីទេ!

តែពួកលោកកូន​ ស្លៀកពាក់តែងខ្លួនជាងកូនឧកញ៉ា​ទៀត​ អ្នកមិនដឹង​ ស្មានម៉ែឪរកសុីធំដុំណាស់! ពេលមានរឿងម៉ែដេីរខ្ចីបុលគេ​ លេីកម្រាមដៃ១០ ក្បាលស្ទេីរដល់ដី​ ដេីម្បីទៅលោះកូនចេញមក​! អត់ដឹងយកអីមកគិត​ទេ។ ជា​មួយ​គ្នា​នេះ​ដែរ​ ម្ចាស់​គណនី​ហ្វេសបុក​ឈ្មោះ​ Vannak MC ក៏បានបង្ហោះជាវីដេអូ​

រួមជាមួយ​សារ​យ៉ាង​មានន័យ​ ដោយបានធ្វេីការរៀបរាប់​យ៉ាង​ដូច្នេះ​​ថា៖ «មើលទៅនេះហើយ កូនខ្លះ ថាឲ្យម៉ែពូកែ ជេរ ពូកែប្រដៅ និយាយច្រើន នេះហើយលិតផល ដែលកូនមិនស្តាប់ ម្តាយឪពុក គួរតែភ្ញាក់ខ្លួនខ្លះទៅ…»ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing