ក្រោយពីល្បីរឿងឆ្កែជិះម៉ូតូកង់បីរួចមក ស្រាប់តែអ្នក​នាង​ សុគន្ធ​ នីសា​ បានបង្ហោះរូបភាព និងសារគួរអោយអស់សំណើចថា….

កាលពីពេល​ថ្មីៗ​នេះ​ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសបុក​ទាំងមូល​ កំពុង​តែមានការផ្ទុះ​កក្រើក​ជាខ្លាំង​ ទាក់ទង​នឹង​សត្វ​ឆ្កែ​ ព្រោះ​តែ​មាន​ជនរងគ្រោះ​មួយចំនួន​ ត្រូវ​បាន​ស្លាប់​ដោយ​សារ​ ជំងឺ​ឆ្កែ​ឆ្កួត​ មូលហេតុ​ក៏ព្រោះតែ​ត្រូវ​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ ដូចជា​សត្វឆ្កែ​ និង​សត្វ​ឆ្មា​ បាន​ខាំ​ និងខ្វាច​បង្កឲ្យ​មាន​របួស​ ហេីយ​មិនបាន​ទៅចាក់​ថ្នាំ​ការពារ​ ឲ្យ​ទាន់​ពេលវេលា​ផងនោះ។

មួយ​វិញ​ទៀតនោះ​ ស្រាប់តែ​មាន​ម្ចាស់​ម៉ូតូ​កង់បី​ឥណ្ឌា​ PassApp មួយគ្រឿង​ បានបញ្ចេញ​អារម្មណ៍​ខឹងសម្បារ​ជាខ្លាំង​ ចំពោះ​អតិថិជន​របស់​ខ្លួន​ ដោយបាន​ឲ្យ​សត្វ​ឆ្កែ​ ឡេីង​លេីកង់​បី​ មុនម្ចាស់​របស់​វា​ ទេីប​បង្កឲ្យ​មានការ​ភ្ញាក់​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេសបុក​ និងមានការ​ហួសចិត្ត​ជាខ្លាំង​ផងដែរ​នោះ។

មូលហេតុ​នេះហេីយ​ ទេីបធ្វេីឲ្យ​ប៉ុន្មាន​ថ្ងៃ​នេះ​ មានការ​បង្ហោះ​នូវ​រូបភាព​ និង​វីដេអូ​សត្វឆ្កែ​ជាច្រើន​ ជាពិសេស​បែប​លក្ខណៈ​ត្រូលតែម្តង។ ដោយ​ឡែក​ អ្នក​នាង​ សុគន្ធ​ នីសា​ កំពូល​តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស​ ក៏បានបង្ហោះ​នូវ​រូប​ភាព​ សត្វ​ឆ្កែ​មួយ​ក្បាល​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ PassApp និងបានពោលពាក្យ​ថា​“រុំខ្លួនអោយជិត​ កុំអោយគេដឹងថាយេីងឆ្កែ”។

ក្រោយពី​មានការបង្ហោះនូវរូបភាពទាំងនេះ​នៅ​លេី​បណ្តាញ​សង្គម​ហ្វេសបុក​រួចមក​ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​តារាចម្រៀង​ស្រី​រូប​នេះ​ មានការ​មានការភ្ញាក់ផ្អើល​ និង​អស់​សំណើច​យ៉ាង​ខ្លាំង​ ដោយគ្រាន់តែ​រឿង​ប៉ុណ្ណឹង​សោះ​ អាចបង្កើត​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ពេញ​ប្រទេស​យ៉ាង​នេះសោះ​ ។

For More Videos Amazing