សង្ហាកប់តែម្តង! ព្រះ​ឥន្រ្ទាធិរាជ​ ស្តេច​ទេវតា​ ស្រុកខ្មែរ​ មិនដឹងមាន​នារី​ប៉ុន្មាន​នាក់ទេ​….(មានរូបភាព)

ពិធី​បុណ្យ​មាឃ​បូជា​ គឺជា​ពិធីបុណ្យ​ដ៏ធំមួយ​ នៃ​ព្រះ​ពុទ្ធសាសនា​​ ដែលជា​រៀងរាល់​ឆ្នាំ​ តែងតែ​ប្រារព្ធ​ឡើង​នៅថ្ងៃ​ទី១៥​កើត​ ពេញ​បូណ៌មី ខែ​មាឃ​ ។ ចំពោះ​ពិធី​បុណ្យ​មាឃ​បូជា​នេះ​ដែរ​​ គឺ​ជា​ឱកាសអោយពុទ្ធសាសនិក​ ដេីម្បី​​រំឭក​ដល់​ព្រឹត្តិការណ៍​សំខាន់​មួយ​ចំនួន​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​ពុទ្ធកាល។

ដោយ​ឡែក​ តាម​រយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ Lun Kim Heng បានបង្ហោះ​នូវ​រូបភាព​ជាច្រើន​សន្លឹក​ ពាក់​ព័ន្ធ​នឹង​ទិដ្ឋភាព​ពិធី​បុណ្យ​មាឃ​បូជា​ ដែលបាន​ប្រារព្ធ​ឡេីងនៅ​ខេត្ត​សៀម​រាបទឹក​ដី​អង្គរ​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​ ដោយមានការចូលរួម​យ៉ាង​អាធិកអាធ័ម​ និង​ច្រើន​កុះ​ករ​ពី​មហាជន​ជាច្រើន​។

ក្នុង​នោះដែរ​ ម្ចាស់​គណនី​ហ្វេសបុក​ខាងលេី​នេះ​ ដែលជាតារាសម្តែង​ក្នុង​ MV ​ក្នុង​បទចម្រៀង​ ”ស្រលាញ់​គេហេីយ​មែនទេ”​ បាន​ធ្វើការ​រៀប​ចំ​ និងតែងខ្លួនជា​ព្រះ​ឥន្រ្ទាធិរាជ​ ស្តេច​ទេវតា​ ដោយអម​ជាមួយ​ពាក្យ​យពេចន៍​រៀបរាប់​យ៉ាងដូច្នេះ​ថា​៖​ «សូមសុខ កើតមានដល់ដែន កម្ពុជារដ្ឋ​ ស្រលាញ់សាសនា វប្បធម៏ ជួយ​ស៊ែរ ម្នាក់១ផងបាទ។

សប្បាយចិត្ត ជ្រះថ្លាណាស់​ ដែលឃើញបងប្អូន​ ចូលរួមច្រើនកុះករ បុណ្យមាឃបូជា ជាបុណ្យដ៏សំខាន់មួយ​ ក្នុងព្រះពុទ្ធសាសនា។​ កម្មវិធីដង្ហែរបុណ្យ មហាមាឃបូជា​ ក្នុងក្រុងសៀមរាប សូមជ្រះថ្លា​ អនុមោទនាបុណ្យ។​ ថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩​ខែកុម្ភៈ គ.ស .២០១៩»។