ពិរោះ​ខ្លាំង​ណាស់​! កញ្ញា​ អុីវ៉ា​ បកស្រាយ​បទ​ចម្រៀងបែប​ភ្លេងការ​ «ស្រណោះសត្វត្រយ៉ង » ស្តាប់​ហើយ​មិនសរសេីរមិនបានឡេីយ…(មានវីដេអូ​)

ស្រីតូចច្រឡឹងមុខមាត់កាត់កូនចិន​ កញ្ញា​ អុីវ៉ា​ គឺជា​តារាចម្រៀង​មួយរូប​ ដែលទទួលបាននូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់មហាជនជាច្រើន​ តារា​ចម្រៀង​ស្រី​រូប​នេះ​ មិនត្រឹមតែមានទឹកដមសម្លេងពិរោះរណ្តំ​ និងមានភាពផ្អែមល្ហែមនោះទេ ថែមទាំងមានរូបរាងមុខមាត់ស្អាត​ គួរអោយចាប់អារម្មណ៍ថែមទៀតផង​ ។

ក្រោយពីបាត់មុខមួយរយៈពេលរួចមក​ គេសង្កេតឃើញថាកញ្ញា អ៊ីវ៉ា តារា​ចម្រៀង​ស្រី​ក្នុង​ផលិត​សាន់ដេ​ កាន់តែមានមុខមាត់​ និង​រូប​សម្រស់​ស្រស់ស្អាតជាងមុនថែមមួយកម្រិតទៀត​ ជាពិសេស​ បទចម្រៀង​របស់​ អុីវ៉ា​ ឃើញថាសន្ទុះអ្នកគាំទ្រកាន់តែ​កេីនឡេីងជាលំដាប់​ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ​ ។

ដោយ​ឡែក​ នៅ​ថ្ងៃ​នេះ​ដែរ​ តាម​រយៈ​គណនី​ហ្វេសបុក​ផេក​របស់​កញ្ញា​ អុីវ៉ា​ បានធ្វេីការបកស្រាយ​បទ​ចម្រៀង​មួយ​បទ​ បែប​ភ្លេងការ​ ដេីម្បី​ចែកជូនទៅកាន់​មហាជន​ និង​អ្នក​គាំទ្ររបស់​ខ្លួន​ បានស្តាប់​កំសាន្ត​ ​មាន​ចំណង​ជើង​ថា​ “ស្រណោះសត្វត្រយ៉ង” ពិតជា​មានភាពពិរោះ​រណ្តំខ្លាំងណាស់​ ។

ចំពោះ​ការ​បកស្រាយ​បទ​ចម្រៀង​បែប​ភ្លេងការខាងលេីនេះ​ បានធ្វើឲ្យមហាជនជាច្រើន​ មានការពេញចិត្តនូវបទចម្រៀងមួយនេះជាខ្លាំង​ បេីទោះបីជា​កញ្ញា​ អុីវ៉ា​ គឺជា​តារាចម្រៀង​បែប​សម័យ​ក៏​ដោយ​នោះ​។ ដើម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ការ​បកស្រាយ​បទ​ចម្រៀង​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម