ក្រោយពី​តារាសម្ដែង​ កញ្ញា​ សាឡាត់​ ស្រី​ឡាង​ បានប្រកាស​បញ្ចប់​ជម្លោះ​រួចមក​ អតីត​ប្រពន្ធ​ថៅកែ​កុន​ LD Picture ក៏បាន​ធ្វើ​ការ​បញ្ជាក់​ថា…

ក្រោយពី​មាន​ជម្លោះ​ស្នេហា​ត្រីកោណ​ ដោយ​មួយ​រយៈ​ពេលនេះ​ អតីត​ប្រពន្ធ​ថៅកែ​កុន​ LD Picture បាន​ធ្វើ​ការ​ទម្លាយ​នូវ​រឿង​រ៉ាវ​លួច​លាក់​ស្នេហា​រវាង​ប្តី​របស់​ខ្លូន​ បានលួចលាក់​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​តារា​សម្ដែង​ កញ្ញា​ សាឡាត់​ ស្រី​ឡាង​ ពេលនេះ​បាន​លេចចេញជាដំណោះស្រាយ​ដោយ​សន្តិវិធី​ហេីយ​។

ដែលនេះគឺជាការ​បកស្រាយ​បញ្ជាក់​ពីតារា​សម្តែង​ កញ្ញា​ សាឡាត់​ ស្រី​ឡាង​ តាមរយៈ​វីដេអូ​ឃ្លីប​មួយ​ ដែលរូបនាង​បាន​ ថត​ និងបានបង្ហោះក្នុង​បណ្តាញ​សង្គម​ហ្វេសបុក​ កាលពី​ថ្ងៃមិញនេះ​ ដោយបាននិយាយថា​ រឿង​រ៉ាវ​ទាំង​នេះ​បានដោះស្រាយ​បញ្ចប់​ហេីយ​ ដោយរូបនាង​ត្រូវ​បាន​ផលិតកម្ម​ LD Picture បញ្ឈប់​កុងត្រា​មុនពេលកំណត់​ ហេីយ​ខាង​ផលិតកម្ម​ក៏​បាន​សងជំងឺលេីរូបនាងផងដែរ។

ដោយ​ឡែក​ នៅ​មុន​នេះ​បន្តិច​ អតីត​ប្រពន្ធ​ថៅកែ​កុន​ LD Picture ក៏​បាន​ធ្វើ​ការ​បញ្ជាក់​បន្ថែម​ទៀត​ថា​៖​ «ខ្លីៗ​ ដែរគេសួរថា​ ខ្ញុំសុំទោសអីហ្នឹង គឺខ្ញុំមិនទាន់បានជួបគាត់អីទេ​ ​ហេីយក៏មិនបានសុំទោសអីទេ​ ហេតុអីខ្ញុំត្រូវសុំទោសបេីខ្ញុំអត់ខុសផង​ ហេីយរឿងសងជំងឺចិត្តហ្នឹង គឺខាងផលិតកម្ម​ ជាអ្នកសងគាត់​ ព្រោះបញ្ឈប់គាត់​ មុនកុងត្រា​ ។

ហេតុផល​ ព្រោះខ្ញុំ​បានយល់ព្រមថា​ បេីបញ្ឈប់គាត់​ ខ្ញំនឹងចប់​ ចឹងខ្ញុំធ្វេីតាមសន្យា​! ហេីយថារឿងយល់ច្រឡំ​ហ្នឹង​ ក៏មិនដឹងថា​ យល់ច្រឡំអីគេ​ដែរ​! តែណ្ហេីយចុះ​ សូមបងប្អូនយល់នៅបំណងរបស់ខ្ញំ​! អរគុណខ្លាំងណាស់​ ចំពោះការបារម្មណ៏ខ្លាច​ថាខ្ញុំចាញ់គេ​ ថាខ្ញុំអន់​ តែខ្ញំបានអ្វី​ ដែលខ្ញំចង់បានហេីយ​ គឺគាត់ក៏ឈប់នៅ​ ផលិតកម្មហ្នឹងដែរ! សូមអរគុណ»។

For More Videos Amazing