សូមប្រយត្ន័ទាំងអស់គ្នា! នារីដ៍ស្រស់ស្អាតម្នាក់ ត្រូវបានអ្នកលក់អនឡាញ បោកអស់លុយជាច្រើន ព្រោះ….

ដូចដែរគ្រប់គ្នាបានដឹងហើយថា អ្នកណាៗក៏ចូលចិត្ដដើរផ្សារទិញអីវ៉ាន់ដែលខ្លួនឯងចូលចិត្ដនោះដែរ ទាំងអស់នេះហើយ គឺជាសេចក្ដីសុខរបស់មនុស្សគ្រប់រូប។ ប៉ុន្ដែមនុស្សជាច្រើន ហាក់មានភាពមមាញឹកជាមួយនឹងការងារ បូករួមទាំងរឿងផ្ទាល់ខ្លួនមួយចំនួន ដែលធ្វើអោយ មិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់ដើរផ្សារនោះទេ។

ប៉ុន្ដែបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ន កាន់តែមានភាពរីកចំរើន បូករួមបណ្ដាញសង្គម អុីនធើណេតកាន់តែមានលូតលាស់យ៉ាងឆាប់រហ័យ មនុស្សជាច្រើនបានផ្លាស់ប្ដូរ ការដើរផ្សារដោយផ្ទាល់ ដោយប្ដូរមកវិញនៅការទិញទំនិញ តាមរយៈគេហទំព័រ វេបសាយល្បីៗនានា ក៏ដូចជាតាមរយៈបណ្ដាញ សង្គម ហ្វេស ប៊ុកវិញ ព្រោះវាមានភាពងាយស្រួលនឹងឆាប់រហ័យផងដែរ។

ហេតុផលទាំងលើនេះហើយ ទើបការទិញទំនិញតាមអនឡាញ (Online) កំពុងមានការចាប់អារម្មណ៏យ៉ាងច្រើនពីសំណាក់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលជំរុញធ្វើអោយ សន្ទុះនៃការលក់ និងទិញទំនិញ អនឡាញកើនឡើងយ៉ាងខ្លាំង គួរឲ្យកត់សម្គាល់ នៅក្នុងប្រទេសកម្ពុជា។

តែបើទោះជាមានភាពងាយស្រួល នឹងចំនេញពេលវេលាយ៉ាងណាក្ដី បញ្ហា និងហនិភ័យមួយចំនួនចំពោះការទិញទំនិញតាមរយៈ អនឡាញ (Online)នេះ ក៏អាចជួបប្រទះ បញ្ហាជាច្រើននានាផងដែរ ដោយមានពេលខ្លះរូបភាពផ្សេង អីវ៉ាន់ផ្សេង ខុសទំហំ ការឆបោកជាច្រើនគ្រប់រូបភាព ដោយអាចកើតឡើងគ្រប់ពេលវេលា ប្រសិនបើយើងមិនមានភាពប្រុងប្រយ័ត្នខ្ពស់។

ដោយឡែក ចំពោះរឿងខាងលើនេះ តាមរយៈគេហទំព័រ ហ្វេស ប៊ុកនារីស្រស់ស្អាតម្នាក់ ដែលមានគណនីឈ្មោះថា Jee Vann បានបង្ហោះរូបភាពលើគណនីរបស់ខ្លួន ដោយរូបនាងបានទិញអីវ៉ាន់ នាឡិកាម៉ាក (Apple Watch) តាមរយៈ អនឡាញ ដែលមានតម្លៃ ៣៩០ដុល្លារ រួចនាងក៏បានផ្ញើរលុយ ទៅអោយគេហទំព័រ ហ្វេស ប៊ុកមួយឈ្មោះថា The Premium Store ក្រោយពីបានដកលុយរួចហើយ គណនីខាងលើ មិនបានផ្ញើរអីវ៉ាន់អោយរូបនាងវិញទេ។

ក្នុងខ្លឹមសារចំពោះការឆបោកមួយនេះ នារីជាជនរងគ្រោះដ៏ស្រស់ស្អាតរូបនេះ បានសរសេរប្រាប់អោយដឹងថា៖”សូមប្រយត្ន័ទាំងអស់គ្នា Page The premium store នេះបានបោកលុយហេីយអត់ផ្ញើអីវ៉ាន់មកអោយទេថែមទាំងblock លេខខ្ញុំចោលទៀត សូមជួយស៊ែរ ចែករំលែកបន្ដផង”៕

For More Videos Amazing