ក្រោយពី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​​ រថយន្ត​ធុន​ធំ​ បេីកចូលក្រុង​ក្នុង​ពេលព្រឹក​ បង្កឲ្យ​មាន​មនុស្ស​រងរបួស​ និងស្លាប់រួចមក​ លោក​ឧកញ៉ា​ ឌួង​ ឆាយ​ ក៏បាន​មាន​ប្រសាសន៍​ថា…

មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ដ៏​រន្ធត់​មួយ​ បានកើតឡើង​​បង្កឲ្យ​មានមនុស្ស​ចំនួន​ ៤នាក់​រងរបួស​ និងម្នាក់ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ ដោយហេតុ​ការណ៍​នេះ​ បានបង្កឡេីងដោយមាន​រថយន្ដ​ក្រឡុក​សុីម៉ងត៍​មួយគ្រឿង​ ពណ៌​ស​ ប្រភេទ​ដឹក​បេតុង​​ ពាក់ស្លាកលេខ​ ព្រះសីហនុ​ 5A-0143​ ចំណែកឯ​តៃកុងរថយន្ត​ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

ចំពោះការ​ធ្វើ​ចរាចរណ៍​រថយន្ត​ធុន​ធំ​ ចូលក្នុង​ក្រុងក្នុង​ពេលព្រឹក​ និង​ពេលថ្ងៃនោះ​ ត្រូវ​បាន​ចៅហ្វាយក្រុង និងលោកស្នងការ​ ធ្លាប់​បានដាក់​បទបញ្ជាយ៉ាង​មុឺងម៉ាត់​ជាច្រើន​ដងរួចមកហេីយ​ ប៉ុន្តែ​ហាក់​បីជា​គ្មានប្រសិទ្ធភាព​ អ្វីបន្តិចសោះ ខណៈរថយន្តធន់ធំដឹកទំនិញ និងរថយន្តក្រឡុកស៊ីម៉ងត៍ នៅតែបន្តបើកចូលក្រុងដដែលនោះ។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលេីនេះដែរ​ លោក​ឧកញ៉ា​ ឌួង​ ឆាយ​ ម្ចាស់​ក្រុមហ៊ុន​ ឌួង​ គ្រុប​​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​ជាផ្លូវការ​របស់​លោក​ឧកញ៉ា​ ក៏បានសម្តែងនូ​វ​អារម្មណ៍​ក្រៀមក្រំ​បំផុត​ ដោយបានមានការ​លេីក​ឡេីងផងដែរថា​ ៖​ “មហារីកសង្គមខ្ញុំ សាហាវជាងជំងឺ EBOLA” ។

គួរបញ្ជាក់ដែរថា​ ចំពោះហេតុការណ៍​នេះ​ បាន​កេីត​ឡេីង​ កាលពីវេលាម៉ោង​ ៨:០០នាទីព្រឹក ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិត​នៅចំណុចមុខសាលាវិទ្យាល័យ​ បឹងត្របែក ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។​ តៃកុងរថយន្ត​មានឈ្មោះ ព្រុំ ប៊ុនណាត អាយុ​៤៨ឆ្នាំ មុខរបរ​ បើកបររថយន្ដ មានទីលំនៅក្នុងក្រុមហ៊ុន CPAC ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ​។

For More Videos Amazing