ក្តៅៗ! ទីបំផុតកញ្ញា សាឡាត់ ស្រីឡាង បានចេញវីដេអូ និយាយបកស្រាយ រឿងទំនាស់នាង ហើយនឹងអតីតប្រពន្ធម្ចាស់ផលិតកម្ម LD Picture ថា….(មានវីដេអូ)

ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​ កំពុង​តែមានការតាមដានយ៉ាងខ្លាំង​អំពី​រឿង​ អតីត​ប្រពន្ធ​ថៅកែ​កុន​ LD Picture បានធ្វេីការ​ទម្លាយ​នូវ​រឿងដែល​អតីត​ប្តី​របស់​រូប​នាង​ លោក​ លៀក​ លីដា​ បានលួចលាក់ស្នេហាជាមួយ​តារាសម្ដែង​ កញ្ញា​ សាឡាត់​ ស្រី​ឡាង​ អស់រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ មុនពេលដែលរូបនាង​ បានលែងលះ​ជាមួយ​លោក​ លៀក​ លីដា​ កាលពី​ឆ្នាំមុន​មកម្លេះ​។

មកដល់ពេលនេះ​ កញ្ញា​ សាឡាត់​ ស្រី​ឡាង​ ក៏មិនទាន់មានការបកស្រាយណាមួយនោះទេ​ ដោយ​ប៉ុន្មាន​មុនេះ​ ​រូបនាង​ បាន​ធ្វើការ​បញ្ជាក់​ថា៖​ «រឿងគ្រប់យ៉ាង​ គឺត្រូវបានដោះស្រាយ​ ដោយសន្តិវិធី​ ខ្ញុំក៏នឹងមានវិឌីអូ 1​ សំរាប់អ្នកគ្រប់គ្នា​ ដែលទន្ទឹងរង់ចាំ​ អរគុណសំរាប់ការស្រលាញ់របស់បងប្អូន»។

ដោយ​ឡែក​ នៅមុននេះ​បន្តិច​ តារា​សម្តែង​ កញ្ញា​ សាឡាត់​ ស្រី​ឡាង​ បានចេញជា​វីដេអូ​មួយ​ តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ Srey Lang LD ដោយ​មានការរៀបរាប់ចំពោះរឿងរ៉ាវ​កន្លងមក​ជាមួយនឹង​អតីត​ប្រពន្ធ​ថៅកែ​កុន​ LD Picture គឺបាន​មានការដោះស្រាយ​បញ្ចប់​ជម្លោះ​រួចរាល់អស់ហេីយ។

ក្នុង​នោះ​ដែរ​ តារាសម្ដែង​រូបនេះ​ ក៏​បាន​បន្ថែម​ទៀត​ថា​ ពេលនេះ​ រូបនាង​ក៏បានយល់​ព្រម​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម​ LD Picture មុនពេលកំណត់​ ចំណែកឯ​ខាង​ផលិតកម្ម​ ក៏​មាន​សំណង​សងជំងឺចិត្តដល់ក្រុមគ្រួសារនាង​ផង​ដែរ​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing