សូម​ជួយ​ស៊ែរបន្តផង​! គ្រូ​ភាសា​ចិន​ម្នាក់​ បានប្រកាសរកប្រពន្ធ​ ដែលជា​មេម៉ាយ​មានកូនស្រាប់​ ដោយ​លក្ខណ៏​ងាយៗគ្រាន់តែ​…

មកដល់សម័យ​បច្ចុប្បន្ន​នេះ​ ដោយសារតែ​បច្ចេកវិទ្យា​កាន់តែទំនើប​ ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​ងាយស្រួល​ខ្លាំង​ណាស់​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ ព្រោះតែរបប​គំហើញ​ជាច្រើន​ ត្រូវ​បានរកឃេីញ​ និង​បានធ្វេីការ​បង្កេីតឡេីង​ ដេីម្បី​ជួយសម្រួលដល់កិច្ច​ការងារ​របស់​មនុស្ស​ អោយ​កាន់​តែ​មាន​ភាព​ងាយស្រួល​។

ជាក់ស្តែង​ ក្នុង​រយៈពេល​ជាង​ ១០ឆ្នាំ​មកនេះ​ ទូរស័ព្ទ​កាន់តែមានការ​វិវត្តន៍​ទំនេីប​ ប្រព័ន្ធ​អ៊ីនធឺណេត​កាន់មានល្បឿនលឿន​ ចំណែកឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ ក៏កាន់តែមានភាព​ធំទូលាយ​ អាចឲ្យ​មនុស្ស​ទទួលបាននូវការ​ទំនាក់ទំនង​មួយយ៉ាងមាន​ភាព​ងាយស្រួល​ និងទទួលបាន​ព័ត៌មាន​ឆាប់​រហ័ស​ទៀត​ផង​។

ដោយឡែក​ បុរសម្នាក់​ មានវ័យ​ចំណាស់បន្តិច​ ហេីយលោកមានការងារ​ជាគ្រូ​ភាសា​ចិន​ បានធ្វេីការ​បង្ហោះ​សារតាម​រយៈ​បណ្តាញ​សង្គម​ហ្វេសបុក​របស់ខ្លួន ដេីម្បី​ប្រកាស​ស្វែង​រក​ប្រពន្ធ​ដែលជា​មេម៉ាយ​មានកូនស្រាប់​ ដោយ​លោកមាន​គណនី​ហ្វេសបុក​ឈ្មោះ​ គ្រូ​ ភាសា​ចិន​ បាន​ធ្វើ​ការ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​

«ខ្ញុំបាទជាគ្រូភាសាចិន ជាកំលោះពោះម៉ាយ ចង់ស្វែងរកនារីពោះម៉ាយ មានកូនស្រាប់ម្នាក់ ធ្វើជាគូរអនាគត មានរូបរាងមធ្យម មិនរើសវណ្ណះ តែជាស្រីចេះទុកដាក់ទ្រព្យសម្បត្តិ បើមាននិស្ស័យជាខ្ញុំ សូមឆាតមក​ តែសូមបញ្ជាក់ខ្ញុំមានអាយុ​ 48ឆ្នាំហើយ»។ សង្ឃឹម​ថា​ បុរស​ខាងលេីនេះ​ នឹងស្វែងរកប្រពន្ធបានដូចក្តីបំណង។

For More Videos Amazing