ពិតជាផ្អែមល្ហែមមែន! កញ្ញា សួស វីហ្សា អាណិតគូរស្នេហ៍របស់គាត់ណាស់ ក៍ព្រោះតែ….

តារាចម្រៀង ដ៏ប្រជាប្រិយភាពនិងមានសម្រស់ស្រស់ស្អាត ប្រចាំផលិតកម្ម រស្មី ហង្សមាស កញ្ញា សួស វីហ្សា ដែលមួយរយៈពេលថ្មីៗនេះ យើងបានឃើញរូបនាង ធ្វើដំណើរកម្សាន្ដលំហែកាយ នៅប្រទេសថៃ។ ក្រោយពីត្រលប់មកពីប្រទេសថៃវិញ យើងសង្កេតឃើញថា រូបនាងពិតជាមានភាពមមាញឹកជាខ្លាំង ជាមួយការងារសិល្បៈផងដែរ។

ជាក់ស្តែងក្នុងពេលថ្មីៗនេះ កញ្ញា សួស វីហ្សា បានបង្ហាញវត្ដមានក្នុងកម្មវិធី ថ្មីមួយទៀត លំដាប់ថ្នាក់ពិភពលោក ដែលខាងទូរទស្សន៏ រស្មី ហង្សមាស ទើបតែទិញសិទ្ធផ្ដាច់មុខ ក្នុងកាេប្រលងចម្រៀង ដែលមានឈ្មោះថា I Can See Your Voice Cambodia ដែលកម្មវិធីនេះ កំពុងតែទទួលបានការ ចាប់អារម្មណ៍ខ្លាំងមែនទែន ពីសំណាក់ប្រជាពលរដ្ឋ។

ដោយឡែកកាលពីមួយរយៈពេលមុននេះ រូបនាងក៏បានសម្ដែងអារម្មណ៏រំភ្លើបរីករាយ ក៏ដូចជាបានបង្ហាញក្ដីស្រលាញ់ចំពោះគូរស្នេហ៏របស់នាង នៅលើបណ្ដាញសង្គម ហ្វេស ប៊ុក ព្រមទាំងបានធ្វើខួបអនុស្សាវរីយ៍រយៈពេល ៤ឆ្នាំ ដែលបានផ្ដល់តម្លៃនឹងគោរពស្រលាញ់លើរូបនាង ហើយអ្វីដែលសំខាន់នោះគឺមានរឿងអ្វីកើតឡើងក៏មិនចេះរត់ចោលរូបនាងទៀតផង។

ទទឹមនឹងពាក្យពេជន៏ផ្អែមល្ហែម ទៅកាន់គូរស្នេហ៏របស់នាងនោះ ក្នុងថ្ងៃនេះដែរ តាមរយៈគេហទំព័រ ហ្វេស ប៊ុករបស់នាងដដែល ក៏បានបង្ហោះសារផ្អែមល្ហែមម្ដងទៀត ដោយអាណិតគូរស្នេហ៏ជាខ្លាំង ដែលឆ្លៀតពេលវេលាដ៏មានតម្លៃយករបស់មួយមកជូននាង ដោយក្នុងខ្លឹមសារនោះបានសរសេរថា៖”អាណិតគាត់ដែរ សុខចិត្តយឺតម៉ោងធ្វេីការអោយតែបានមកទទួល សំខាន់យក តុក្កតាមកជូនគេ ធ្វេីដូចគេអាយុ១៨អរគុណ ពូម៉ៅ Tommy Real”៕