សូមញាតិញោមអនុមោទនា បុណ្យមាឃបូជា! ទិដ្ឋភាពក្បួនដង្ហែបុណ្យមាឃបូជា របស់វត្តព្រែកអំបិល ស្រុកស្អាង ពិតជា….(មានវីដេអូ)

ដូចដែលប្រិយមិត្ដមហាជន អ្នកនិយមប្រើប្រាស់ បណ្ដាញ សង្គម ហ្វេស ប៊ុក ប្រាកដជាបានជ្រាបរួចមកហើយ ក្នុងថ្ងៃទី១៥ កើត ខែមាឃ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ត្រូវជាពិធីបុណ្យមាឃបូជា ដែលពិធីនេះគឺជា បុណ្យសំខាន់ លំដាប់លេខ ២ ក្នុងព្រះពុទ្ធសាសនា បន្ទាប់ពីបុណ្យពិសាខបូជា។

ទោះយ៉ាងណា ពិធីបុណ្យធំទាំង ២នេះ(បុណ្យមាឃបូជា និងបុណ្យពិសាខបូជា) គឺជាបុណ្យបវេណីរបស់ ពុទ្ធសាសនិក គឺមិនមែនជាបុណ្យ ក្នុងពុទ្ធប្បញ្ញត្តិពោលគឺ ជា បុណ្យដែលត្រូវបានតាក់តែងឡើង ដោយពុទ្ធបរិស័ទ ហើយមិនមែនត្រូវបានបញ្ញត្តិឡើង ដោយព្រះសម្មាសម្ពុទ្ធ ឡើយ។

ទទឹមនឹងពិធីបុណ្យសំខាន់ លំដាប់លេខ២ ក្នុងព្រះពុទ្ធសាសនាផងដែរ ពុំមានឯកសារណាមួយអាចបញ្ជាក់ ពី កាលបរិច្ឆេទ នៃការបង្កើតពិធីបុណ្យមាឃបូជានេះឡើយ ប៉ុន្តែសៀវភៅព្រះរាជ ពិធីទ្វារទសមាសភាគ២ បានសរសេរកត់ត្រាថា៖”ប្រទេសកម្ពុជា បានចាប់ផ្តើមប្រារព្ធ ពិធីបុណ្យ មាឃបូជា ១៩៨៥”។

ជាមួយនឹងគ្នានេះដែរ តាមរយៈគេហទំព័រហ្វេស ប៊ុក វត្ដព្រែកអំបិល បានបង្ហោះពីទិដ្ឋភាព ក្នុងការដង្ហែក្បួន
ពិធីបុណ្យមាឃបូជា និងបានសរសេរថា៖”ក្បួនដង្ហែបុណ្យមាឃបូជា របស់វត្តព្រែកអំបិល ស្រុកស្អាង សូមញាតិញោមអនុមោទនា បុណ្យមាឃបូជា ថ្ងៃ១៥កើតខែមាឃ ឆ្នាំច សំរឹទ្ធិសគ័ ព ស២៥៦២”៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing