កប់សារ៊ីម៉ង! «មាសទឹក៨» ច្រៀងដោយកូនកំលោះ MC Bull Rap ធ្វើអោយកក្រើក ពេញមង្គលការរបស់ខ្លួនកាលពីយប់មិញតែម្តង (មានវីដេអូ)

ប្រិយមិត្ដ និងមហាជនជាច្រើន ប្រាកដជាធ្លាប់បានស្គាល់ និងស្ដាប់បទចម្រៀងរបស់ តារាចម្រៀងRap ដ៏មានទឹកដមសម្លេងល្អ និងមានប្រជាប្រិយភាពនោះគឺ លោកMC Bull ដែលបុរសសង្ហារញញឺមស្រស់រូបនេះ បានសាងប្រជាប្រិយភាពនៅក្នុងបទចម្រៀងថ្មីៗជាច្រើនរបស់ខ្លួន ដែលធ្វើអោយបុរសសង្ហារ បុិនវោហាររូបនេះ មានការគាំទ្រយ៉ាងខ្លាំងពី សំណាក់មហាជនជាច្រើន ជាពិសេសយុវជន យុវនារីតែម្ដង។

ជាមួយនឹងគ្នានេះដែរ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយដោយកាលពីម្សិលមិញនេះ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បុរសសំបូរស្នេហ៏រូបនេះ លោក MC Bull បានសម្រេចចិត្ដលាចាកពីភាពនៅលីវ ដោយបានសម្រេចចិត្ដចូលរោងការជាមួយកូនក្រមុំរបស់លោក ដែលមានសម្រស់យ៉ាងស្រស់ស្អាត។

ចំពោះពិធីមង្គលការនេះ ត្រូវបានអោយដឹងថា បានរៀបចំធ្វើឡើងនៅឯគេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយក្នុងពីធីមង្គលការនេះ មានការអញ្ជើញចូលរួមពី សំណាក់ភ្ញៀវកិត្តិយសទាំងសងខាងយ៉ាងច្រើន ប្រកបដោយក្តីរំភើប និងរីករាយគ្រប់ៗគ្នា។

ទទឹមនឹងនេះដែរ ក្រុមអ្នកគាំទ្រ នៅក្នុងហ្វេសប៊ុក ជាច្រើន បានធ្វើការអបអរសាទរ និងជូនពរ MC Bull និងភរិយា ឲ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នង ហើយក៏នៅមានពាក្យជូនពរល្អៗជាច្រើនទៀត។ ប៉ុន្ដែក្នុងមង្គលការនេះ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គេសង្កេតឃើញកូនកំលោះបានឡើងលើឆាក ច្រៀងបទ “មាសទឹក៨” ហើយRapឡើងម៉ាអេមតែម្ដង ទាំងអស់នេះហើយ បានធ្វើអោយពិធីមង្គលការរបស់លោក បង្កបរិយាកាស កាន់តែសប្បាយរីករាយថែមទៀតផង។

សូមទស្សនាវីដេអូខាងក្រោម