ស្អាតខ្លាំងណាស់! ក្នុងឱកាសបុណ្យចំរើនព្រះជនម៉ាក់យាយ កញ្ញា រាប៊ី ស្លៀកពាក់ឈុតប្រពៃណីខ្មែរ ពិតជាស្អាតខ្លាំងណាស់ (មានរូបភាព)

អតីតពិធីការិនី ប្រចាំទូរទស្សន៏រស្មី ហង្សមាស និងបច្ចុប្បន្ននេះ ក្លាយជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ប្រចាំផលិតកម្មថោន កញ្ញា ផាន វីរ៉ាទី ហៅ រ៉ាប៊ី ក្រោយពីរូបនាងទទួលបានភាពជោគជ័យយ៉ាងខ្លាំង ចំពោះបទចម្រៀងមួយ ដែលមានចំណងថា “មាន់ស្រែ” រួចមក បានធ្វើអោយ តារាស្រីសុិចសុីរូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់តែម្ដង។

ជាមួយនឹងគ្នានេះដែរ ក្រោយពីតារាស្រីរូបនេះ ទទួលបានការគាំទ្រពីបទចម្រៀងនេះរួចមក គេសង្កេតឃើញថា រាសីរបស់តារាស្រីរូបនេះ ហាក់ឡើងខ្លាំង ហួសពីការស្មានតែម្ដង ដោយមានពេលខ្លះ នាងត្រូវបានខាងម្ចាស់កម្មវិធី ជាច្រើន ទាក់ទងរូបនាងទៅច្រៀងជាច្រើន កម្មវិធី រហូតមានពេលខ្លះរូបនាង បានបដិសេធមិនអាចទៅបាន ព្រោះរូបនាងរវល់មិនអាចដកខ្លួនបាន។

ទទឹមនឹងនេះដែរ តម្លៃខ្លួនរបស់តារាចម្រៀងរូបនេះ នៅពេលឡើងច្រៀងក្នុងកម្មវិធីប្រគុំតន្រ្ដីធំៗ កាន់តែឡើងខ្លាំងតែម្ដង បើទោះជា រូបនាងដាក់ថ្លៃយ៉ាងណា ក៏ខាងម្ចាស់កម្មវិធី មិនដែលតថ្លៃនោះឡើយ គឺព្រមតាមសំណើររបស់នាងជានិច្ច។ទាំងអស់នេះហើយ ដែលធ្វើអោយរូបនាង មានលុយជាច្រើនទិញ រថយន្ដទំនើបៗ ព្រមទាំងផ្ទះថែមទៀតផង។

ដោយឡែក ប្រិយមិត្ដធ្លាប់តែឃើញតារាចម្រៀងស្រីដ៏ស្រស់ស្អាតរូបនេះ ស្លៀកសម្លៀកបំពាក់បែប សុិចសុី ដែលធ្វើអោយបុរសៗយើងជាច្រើន ចាប់ចិត្ដនឹងលង់ស្រលាញ់រូបនាងយ៉ាងច្រើន ប៉ុន្ដែមុននេះបន្ដិច រ៉ាប៊ី បានបង្ហោះលើគណនី ហ្វេស ប៊ុករបស់នាង ដោយរូបនាងបានគ្រងនៅសម្លៀកបំពាក់បែបបុរាណ ពិតជាស្រស់ស្អាតមែនទែន ហើយស្អាតជាងរូបនាង ពាក់បែបសុិចសុីទៀតផង ហើយរូបនាងក៏បានសរសេរថា៖”ថ្ងៃនេះជួបជុំគ្រួសារត្រកូលហៀកនៅខេត្តព្រៃវែង ក្នុងឱកាសបុណ្យចំរើនព្រះជនម៉ាក់យាយខ្ញុំ ចា”៕