សូមបងប្អូនដែលដើរផ្សារសូមប្រុងប្រយ័ត្ន! នារីម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់បាន បន្ទាប់ពីធ្វើសកម្មភាព លួចទូរស័ព្ទបានសម្រេច ហើយបម្រុង….

នៅក្នុងផ្សារ គឺមានមនុស្សច្រើនខ្លាំងណាស់ នៅក្នុងនោះផងដែរ មានពួកចោរលួចជាច្រើនផងដែរ ដែលបានធ្វើសកម្មភាព លួចទ្រព្យសម្បត្តិរបស់យើង នៅពេលដែលយើងភ្លេចខ្លួន ជាពិសេសគឺអាជីវករ ដែលកំពុងតែលក់ដាច់ ដោយមានភ្ញៀវចូលទិញជាច្រើន នោះចោរឃើញឱកាសល្អ វានឹងធ្វើសកម្មភាព លួចទ្រព្យសម្បត្តិយើងហើយ បើយើងមិនបានប្រុងប្រយ័ត្ន ដោយគិតគូរតែពីលក់អីវ៉ាន់របស់ខ្លួន។

ដោយឡែក នៅផ្សារអូរឬស្សី ជាន់ទី១ គឺមាននារីម្នាក់បានធ្វើសកម្មភាព លួចទូរស័ព្ទ IPhone ពីអាជីវករ ដែលកំពុងតែលក់ខោអាវ តែត្រូវបានម្ចាស់ទូរស័ព្ទ ឃើញទាន់ពេលវេលា ក៍បានស្ទុះទៅចាប់ជនសង្ស័យ និងបានទះជនសង្ស័យមួយកំផ្លៀង ដែលធ្វើអោយភ្ញាក់ផ្អើល ពេញផ្សារអូឬស្សី បន្ទាប់មកសន្តិសុខផ្សារ ក៍បាននាំជនសង្ស័យទៅសាកសួរ និងបានប្រគល់អោយទៅសមត្ថកិច្ច។

យោងតាមផេកហ្វេសបុកឈ្មោះ ព័ត៍មានបន្ទាន់ៗក្នុងសង្គម បានបង្ហោះអោយដឹងថា «អ្នកដេីរផ្សារប្រយត្ន័ផង! នារីម្នាក់នេះ ត្រូវប្រជាពលរដ្ឋចាប់បានច្រើនដងហេីយ​ តែមិនរាងចាល ជាក់ស្ដែង​ នារីសង្ស័យនេះ​ បានធ្វេីសកម្មភាពលួចទូរសព្ទ័ IPhone បានសម្រេច​ហេីយ​ បម្រុងយកលាក់ទុក​ តែត្រូវនារីម្ចាស់ទូរស័ព្ទដឹងខ្លួនទាន់

ស្ទុះចាប់បានយកមកវិញ រួចទះមួយកំផ្លៀង​ ហេីយស្រែកឆោឡោឡេីង បង្កអោយមានការភ្ញាក់ដល់សន្តិសុខផ្សារ​មកយកទៅស្នាក់ការ ដេីម្បីសាកសួរ​និងប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១1ថ្ងៃត្រង់​ ថ្ងៃទី១៧​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ នៅចំណុចម្ដុំតូបថ្មី កក១០៧ ជាន់ទី១​ ផ្សារអូរឬស្សី​ »៕

For More Videos Amazing