សូមបងប្អូនប្រុងប្រយ័ត្ន! នៅគល់ស្ពានស្ទឹងមានជ័យ ក្មេងស្ទាវ​មួយក្រុម ស្ទុះមកឆក់ទូរស័ព្ទដៃ អ្នកដំណេីរ​ នាពេលរាត្រី​ ដោយគ្មានខ្លាចញញើតបន្ដិច ដែលបណ្តាលអោយ….(មានវីដេអូ)

តាមរយៈគេហទំព័រ ហ្វេស ប៊ុកផេកមួយឈ្មោះថា ព័ត៍មានបន្ទាន់ៗក្នុងសង្គម បានបង្ហាញពីសកម្មភាព កាលពីយប់ ឆ្លងចូលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៩ ដែលក្មេងស្ទាវមួយក្រុម ស្ថិតនៅស្ពានអាកាស ស្ទឹងមានជ័យ ដោយបានឆក់ទូរស័ព្ទដៃ ពីអ្នកធ្វើដំណើរមួយក្រុម ដោយជិះម៉ូតូម៉ាក Zoomer X មានគ្នាជិះចំនួន ៤នាក់។

តាមរយៈគេហទំព័រខាងលើ បានប្រាប់ពីដំណើររឿង នឹងហេតុការណ៏នោះអោយដឹងថា៖”បុរសម្នាក់ បេីកម៉ូតូ Zoomer មួយគ្រឿង​ឌុបនារីរូប ស្រស់២នាក់ទៀត​ យឺតៗ ដោយដៃម្ខាងកំពុងនិយាយ ទូរស័ព្ទ​បណ្ដេីរ​ បេីកម៉ូតូបណ្ដេីរ​ លុះមកដល់ចំណុចផ្លូវជាប់គល់ ស្ពានអាកាសស្ទឹងមានជ័យ មានជនសង្ស័យម្នាក់​ ក្នុងចំណោមក្រុម ក្មេងស្ទាវដែល​

ពពាក់ពពូនគ្នា​នោះ​ ដេីរឆ្លងផ្លូវ​មកធ្វេីសកម្មភាព លូកដៃឆក់យកទូរស័ព្ទពីបុរសនោះ តែប៉ះដៃនារីដែលអង្គុយពីក្រោយ​ ធ្វេីឲ្យជ្រុះទូរស័ព្ទ ធ្លាក់នៅលេីថ្នល់​ ហេីយរត់ចុះទៅក្រោមមាត់ ប្រឡាយស្ទឹងមានជ័យ គេចខ្លួនបាត់ ស្រាប់តែមាន​ បក្ខពួក​ម្នាក់​ទៀត ក្នុងចំណោមគ្នាវា អង្គុយចាំលេី​កង់បី PassApp ពណ៍ស មួយគ្រឿង​

នៅក្បែរកន្លែង​នោះ​ រួចស្ទុះចុះមករេីសយក​ទូរស័ព្ទ​ រួចរត់គេចខ្លួនបាត់ស្រមោលតែម្ដង កាលពីវេលា
ម៉ោង ០២:១៥នាទីទាបភ្លឺ​ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ នៅត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ​ (គល់ស្ពានខាងស្ដាំ) ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ”៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing