ញាក់សាច់! បែកធ្លាយនូវតម្លៃខ្លួន របស់កញ្ញា រា ប៊ី ដែលនាងសុីថ្លៃក្នុងមួយយប់ រហូតដល់ទៅ….

តារាចម្រៀងស្រី ប្រចាំផលិតកម្មថោន កញ្ញា ផាន វីរ៉ាទី ហៅ រ៉ាប៊ី ដែលជាម្ចាស់បទ មាន់ស្រែ តាំងពីផ្ទុះនឹងទទួលបានការគាំទ្របទនេះរួចមក បានប្រាប់ឲ្យដឹងថា សម្រាប់ឆ្នាំចុងឆ្នាំ២០១៨នេះ រាសីរបស់នាង ពិតជាឡើងខ្លាំង ហួសពីការស្មានតែម្ដង ព្រោះមានពេលខ្លះ ក្នុង១ថ្ងៃ នាងត្រូវបានម្ចាស់កម្មវិធី ហៅច្រៀងយ៉ាងច្រើន ទៅដល់ទៅ ៥-៦កម្មវិធីផ្សេងគ្នាក៏មានដែរ ហើយអ្វីដែលកាន់តែពិសេសនោះ បើទោះជា រូបនាងដាក់ថ្លៃយ៉ាងណា ក៏ខាងម្ចាស់កម្មវិធី មិនដែលតថ្លៃនោះឡើយ គឺព្រមតាមសំណើររបស់នាងជានិច្ច។

តារាចម្រៀងស្រីដ៏ស្រស់ស្អាតរូបនេះបានប្រាប់អោយដឹងថា៖”ខ្ញុំក៏មិននឹកស្មានដែរថា គ្រាន់តែផ្ទុះបទចម្រៀងត្រឹម២ទៅ៣បទ តែខ្ញុំមានទីផ្សារ ដល់ម្លឹងទេ។ ខ្ញុំចាប់រវល់ខ្លាំង តាំងពីខែវិច្ឆិកា ហើយមានថ្ងៃខ្លះ គេហៅច្រៀង ៥ទៅ៦កម្មវិធីក៏មានដែរ តែខ្ញុំមិនអាចទៅ បានទាំងអស់ទេ គឺអាចទៅ២ ទៅ៣កម្មវិធី ហើយចោល កម្មវិធីឆ្ងាយៗ ព្រោះខ្ញុំតែម្នាក់មិនអាច បែងខ្លួនបានជា១០ទេ។ កម្មវិធីដែលគេចង់បានខ្ញុំទៅច្រៀងនោះ ទោះជាយើងទារថ្លៃប៉ុន្មាន ក៏គេព្រមដែរ គឺពិតជាមិនដូចពីមុនមែន”។

តារាស្រីរូបនេះ ក្រោយពីល្បីបទ ”មាន់ស្រែ” នោះ ពេលនេះតម្លៃខ្លួនរបស់នាង ពេលដែលទៅច្រៀងតាម កម្មវិធីប្រគុំតន្រ្ដីធំៗ ថ្លៃរហូតទៅដល់ ១៥០០ដុល្លារ ហើយក្រោយពីផ្ទុះមួយបទនេះ តារាស្រីដ៏សុិចសុីរូបនេះ អាចរកប្រាក់ចំណូលបានរហូតដល់ ទៅជាង១០ម៉ឺនដុល្លារ។ ជាមួយនឹងគ្នានេះដែរ បទថ្មី ”លុយ លុយ លុយ” របស់នាងក៏ទទួលបានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់ មហាជន
និងមិត្ដៗយុវវ័យផងដែរ។

អតីតពិធីការនីប្រចាំផលិតកម្មរស្មី ហង្សមាស កញ្ញា រ៉ាប៊ី បានប្រាប់ឲ្យដឹងថា៖”រូបនាងបាន សន្សំលុយទិញរថយន្ដមួយគ្រឿងម៉ាក Lexus RX 350 ដែលមានតម្លៃជិត៧ម៉ឺនដុល្លារ បន្ទាប់ពីនាង ក៏បានទិញផ្ទះល្វែងបាន១កន្លែង ដែលតម្លៃជិត១០ម៉ឺនដុល្លារ និងទើបទិញផ្ទះ ១កន្លែងទៀត តម្លៃជិត១០ម៉ឺនដុល្លារដូចគ្នាផងដែរ។ ជាចុងក្រោយ កញ្ញា រ៉ាប៊ីបានបន្ថែមទៀតថា៖” នាងគ្មានអារម្មណ៍ជាមួយ មនុស្សចាស់ទេ ទោះជាមានទ្រព្យប៉ុនណាក៏ដោយ ព្រោះនាងចាប់ចិត្តចង់បានសង្សារជាប្រុសក្មេងប៉ុណ្ណោះ”៕

For More Videos Amazing